ទិញទូរស័ព្ទតាមអនឡាញបាន២ថ្ងៃប្រេីមិនកេីត អ្នកទិញប្រើល្បិតឲ្យចេញមុខ នាំចូលប៉ុស្តិ៍បែរជាគម្រាមរកវាយបកសក្តិនគរបាលចោល​

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាអ្នកលក់ទូរស័ព្ទតាមអនឡាញម្នាក់អួតខ្លួនជាប៉ូលីសពាក់ផ្កាយ​ គម្រាមរកវាយនិងបកសក្តិអធិការរងខណ្ឌកំបូលនិងនាយរងប៉ុស្តិ៍ភ្លេីងឆេះរទេះ​ ក្រោយពីដឹងថារកសុីលក់ដូរ បន្លំបោកប្រាស់ រំលោភទំនុកចិត្តលើអតិថិជន មានយុវជនម្នាក់កម៉្មង់ទិញទូរស័ព្ទម៉ាក I phone​ 14​promax​ មួយគ្រឿង  របស់ចិន ប៉ះចំទូរស័ព្ទខូច ព្យាយាមទំនាក់ទំនងសាកសួរ ត្រូវបានខាងអ្នកលក់ប្លុកហ្វេសប៊ុកចោល អស់រយៈពេល២ថ្ងៃ ទំបំផុតនៅវេលាម៉ោង១២ថ្ងៃត្រង់ទី២០ ខែមិថុនា ឆ្នាំ២០២៣ ប្រើល្បិចយកអាខោនហ្វេសប៊ុកផ្សេង កម្ម៉ង់ទិញ ណាត់កន្លែងជួប ឃាត់បានអ្នកដឹកនាំទៅនិយាយគ្នានៅប៉ុស្តិ៍ ស្រាប់តែម្ចាស់អ្នកលក់ចេញមុខមក មិននិយាយរកដំណោះស្រាយរឿងទិញលក់ទូរស័ព្ទ បែជាមកអួតអាង ម្តងថាខ្លួនជាអធិការរងខណ្ឌ សែនសុខ ម្តងថាខ្លួនជាប៉ូលិសពាក់ផ្កាយនៅក្រសួងមហាផ្ទៃ គម្រាមវាយ បកសក្តិលោកអធិការរងខណ្ឌកំបូលម្នាក់ និងនាយរងប៉ុស្តិ៍ភ្លើងឆេះរទេះម្នាក់ ចោល បង្កឲ្យផ្អើលពេញប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

បើតាមយុវជនម្នាក់ឈ្មោះ ស៊ុន វីហ្សូ អាយុ២៣ឆ្នាំ ជាមន្ត្រីយោធា នៅកងពលតូចលេខ៤២ ការពារព្រំដែន ភាគឥសាន មានទីលំនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បានឲ្យដឹងថា បន្ទាប់ពីគាត់មកលេងផ្ទះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឃើញគេលក់ទូរស័ព្ទ តាមផេកមួយ ឈ្មោះ P-P 168 phone shop ក៏បានកម្ម៉ង់ទិញ ទូរស័ព្ទមួយគ្រឿង I phone 14 pro max ជាផលិតផលចិន តម្លៃ១០៥ដុល្លារ ដោយម្ចាស់អ្នកលក់ធានាជួសជុលរយៈពេល១ឆ្នាំ ទំនាក់ទំនងទិញ ឲ្យគេដឹកជញ្ជូនដល់ផ្ទះ ស្រាប់តែទូរស័ព្ទនោះ មិនស្គាល់សុីមកាត ប្រើមិនកើត ក៏ទំនាក់ទំនងទៅខាងអ្នកលក់វិញ ត្រូវបានអ្នកលក់ប្លុកហ្វេសប៊ុកចោល អស់ចំនួន៣អាខោន អស់រយៈពេល២ថ្ងៃទៅហើយ លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ ទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះប្រើល្បិចយកហ្វេសប៊ុកផ្សេង ឆាតទិញទូរស័ព្ទចំនួន២គ្រឿង ហើយណាត់ជួបកន្លែងផ្សេង ខុសពីលើកមុន  លុះជួបអ្នកដឹកនៅតាមផ្លូវ៣០ម៉ែត្រ កែងផ្លូវជាតិលេខ៣ ហើយ ឃាត់នាំទៅនិយាយគ្នានៅប៉ុស្តិ៍ភ្លើងឆេះរទេះ ក្នុងបំណងឲ្យម្ចាស់អ្នកលក់ទទួលខុសត្រូវ លើទូរស័ព្ទដែលទិញហើយមានបញ្ហា ស្រាប់តែខាងម្ចាស់អ្នកលក់ បើករថយន្តម៉ាក TUTRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-8185 ទៅដល់ មិនបាននិយាយរកដំណោះស្រាយរឿងទិញលក់ទូរស័ព្ទ បែជាបញ្ចេញចរឹកកោងកាច ដ៏មហិមា អួតខ្លួនជាប៉ូលិសពាក់ផ្កាយ ម្តងថាជាអធិការរងខណ្ឌសែនសុខ ម្តងអួតខ្លួនថាប៉ូលិសក្រសួង គម្រាមវាយបកសក្តិ លោកអធិការរងខណ្ឌកំបូលម្នាក់ចោល និងបកសក្តិនាយរងប៉ុស្តិ៍ភ្លើងឆេះរទេះម្នាក់ទៀត ស្រែកឡូឡាឡាំប៉ាពេញប៉ុស្តិ៍នគរបាល បង្កឲ្យភ្ញាក់ផ្អើល លុះដល់សុំគោលការណ៍ឃាត់ខ្លួនដើម្បីសាកសួរ ទើបភ័យខ្លួន តាមពិតអ្នកលក់ ទូរស័ព្ទ។

បន្ទាប់ពីសមត្ថកិច្ចពិតប្រាកដ លោកអនុវត្ត បម្រើប្រជាពលរដ្ឋតាមនីតិវិធី បុរសជាអ្នកលក់ទូរស័ព្ទអនឡាញ ម្នាក់ខាងលើ ចាប់ផ្តើមបន្ទន់ឥរិយាបថ ដើរសំពះអង្វរ សុំសម្រួលវិញម្តង ។

ទោះយ៉ាងណាក្តី អ្នកលក់ដូរតាមអនឡាញ ឆបោក រំលោភលើទំនុកចិត្តអតិថិជនខាងលើ ត្រូវបានឃាត់សាកសួរនៅប៉ុស្តិ៍ភ្លើងឆេះរទេះ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print