ខ្ទាតតំណែងកូនពៅហើយគ្រួសារ អូនទ័ងទ័ង ទទួលបានសមាជិកថ្មីឈ្មោះក៏ពិរោះ

ចែករំលែក៖

ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមនានាពិតជាធ្លាប់បានស្គាល់ក្មេងប្រុសតូច សម្តីបានឈ្មោះហៅថាអូនទ័ង និងអូនលាភ រួមទាំងសមាជិកក្រុមគ្រួសារ ដែលតែងរួមគ្នាសម្តែងក្នុងវីដេអូបែបកំប្លែង និងអប់រំមួយចំនួនជាបន្តបន្ទាប់។ អូនទ័ងដែលមានវ័យ៤ឆ្នាំ និងធ្លាប់នៅក្នុងតំណែងជាកូនពៅពេលនេះលែងមានទៀតហើយក្រោយពីម្តាយរបស់ខ្លួនសម្រាលបានកូនស្រីដ៏គួរឲ្យខ្នាញ់ម្នាក់។
កន្លងទៅក្រៅតែជាវីដេអូបែបកំប្លុកកំប្លែងក្នុងនោះ ក៏សុទ្ធតែបានបង្កប់នូវទស្សនៈអប់រំ ហើយពេលខ្លះក៏ហួសចិត្តនឹកស្មានមិនដល់។ អ្វីដែលធ្វើឲ្យគេកោតសរសើរគឺទៅលើក្មេងប្រុសវ័យទើប៤ឆ្នាំ គឺអូនទ័ង ដែលនៅក្មេងប៉ុណ្ណោះប៉ុន្តែអាចនិយាយ និងសម្តែងបានយ៉ាងល្អទឹកមុខគួរឲ្យខ្នាញ់ ធ្វើឲ្យអ្នកទស្សនាជក់ចិត្ត និងផ្ទុះសំណើចបាន និងតែងសម្តែងរួមគ្នាជាមួយបងស្រីវ័យ៥ឆ្នាំឈ្មោះអូនលាភនោះ។ ជាគ្រួសារដែលគេហៅថាគ្រួសារកក់ក្តៅដែលកន្លងទៅពួកគាត់ធ្លាប់បានលើកឡើងថា ចំណូលមួយផ្នែកដែលផ្គត់ផ្គង់គ្រួសារគឺបានមកពីកូនប្រុសស្រីដែលនៅវ័យក្មេងហើយភាគច្រើនគឺជាការផ្សព្វផ្សាយផលិតផលសម្រាប់ក្មេង និងក្រុមគ្រួសារជាដើម ខណៈដែលវីដេអូនីមួយៗបានបង្កើតភាពសប្បាយរីករាយ និងបណ្តុះប្រាជ្ញាស្មារតីក្មេងផងដែរ។ សមាជិកថ្មីដែលទើបនឹងសម្រាលបានកាលពីពេលថ្មីៗនេះគឺជាកូនស្រីឈ្មោះទីញទីញ នាងមានសុខភាពល្អ និងគួរឲ្យខ្នាញ់ផងដែរ។ សមាជិកថ្មីរបស់គ្រួសារនេះនឹងធ្វើឲ្យតំណែងកូនពៅរបស់ទ័ងទ័ងក្នុងគ្រួសារគឺលែងមានទៀតហើយ។ ពេលនេះគ្រួសារកក់ក្តៅនេះមានសមាជិកថ្មីបន្ថែមនឹងធ្វើឲ្យពួកគេរីកធំជាងមុន និងរំពឹងថាអាចជួយឲ្យក្តីសុខសុភមង្គលក្នុងគ្រួសារកាន់តែល្អប្រសើរ។
គួរបញ្ជាក់ដែរថា អូនទ័ងទ័ង មានឪពុកឈ្មោះ ស្នា និងម្តាយឈ្មោះណាគ្រី ដែលផ្តើមពីការថតវីដេអូលេងបែបកំប្លុកកំប្លែងនៅលើបណ្តាញសង្គមTik Tok ដោយទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ អូនទ័ងជាក្មេងដែលចូលចិត្តលេងច្រើនខណៈដែលបងស្រី អូនលាភគឺជាក្មេងស្រីសុភាពដែលអាចឲ្យទស្សនិកជននិយមតាមដានអំពីជីវិត និងវីដេអូដែលពួកគាត់ផលិតឡើង ហើយរហូតមកដល់ពេលនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជនផងដែរ៕ដោយ៖ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print