ទើបតែមកមើលឈ្មោះប្រលងកូរ៉េ ត្រូវគេចោទថាជាចោរលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មកមើលឈ្មោះប្រលងកូរ៉េនៅសាលាបឋមសិក្សាបាក់ទូកត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកថាចោរៗទើបនគរបាលប៉ុស្តិ៍អូរឫស្សី២អន្តរាគមន៍

...
ឃាត់ខ្លួនបានភ្លាមៗ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុនសាលាបាក់ទូក ផ្លូវលេខ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនសង្ស័យមានឈ្មោះ ខែម ចាន់សក្តិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះខេត្តកណ្ដោល ។ រីឯជនរងគ្រោះឈ្មោះ ឃឹម ថុន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលនៅម្ដុំបាក់ទូកសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា៕

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងលើបានទុកម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាក់លេខកណ្ដោល1G-6404 នៅមុខសាលាបឋមសិក្សាបាក់ទូក ស្រាប់តែមានបុរសម្នាក់ទើបតែដើរចេញពីសាលាបឋមសិក្សាបាក់ទូកហើយមកអង្គុយលើម៉ូតូរបស់ជនរងគ្រោះក៏ត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកថាចោរៗទើបនគរបាលប៉ុស្តិ៍អូរឫស្សី២ឃាត់ខ្លួនបានភ្លាមៗតែម្តង។ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍អូរឫស្សី២ហើយនឹងសាកសួរបុរសដែលជាជនសង្ស័យបានប្រាប់ឲ្យដឹងថា រូបខ្លួនបានជិះម៉ូតូ១គ្រឿងម៉ាកសងកូរ៉េ ពណ៌ក្រហម ពាក់ស្លាក់លេខ1A-8523 មកមើលឈ្មោះប្រលងកូរ៉េនៅសាលាបឋមសិក្សាបាក់ទូក ដើម្បីកត់លេខតុទុកប្រលង តែបែរត្រូវគេចោទថាជាចោរលួចម៉ូតូទៅវិញ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វាលវង់បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល៧មករាដើម្បីសួរនាំចាត់ការបន្ត៕

40616e89-0f5d-473f-92a1-60dd10c317ae

550f6b63-637e-46f2-a27c-2a58d14eae96

f17a703e-1190-4da2-aa1e-6ca8be015376

d2bbef51-40de-4a02-99c6-7c3f9ebfc474

247d0c0a-3376-40e4-8955-9f23a07f2246

b9958936-c8ff-4f2b-a9c8-fe47647722b9

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print