អំណោយសម្តេចតេជោបន្តផ្តល់ជូន ពលរដ្ឋមានជីវភាពខ្វះខាត១០០នាក់នៅផ្សារអូរឫស្សី

ចែករំលែក៖

ភ្នំពេញ ៖ ពលរដ្ឋមានកម្រិតជីវភាពខ្វះខាតដែលប្រកបរបរជាកម្មករ អ្នកអនាម័យ អ្នកជញ្ចូនអីវ៉ាន់ សន្តិសុខ អ្នករត់ម៉ូតូឌុប និងអ្នករត់ស៊ីក្លូជាដើម នៅជុំវិញផ្សារអូរឫស្សី ដែលមានកម្រិតជីវភាពខ្វះខាតជួបការលំបាកខ្លាំង ត្រូវបានគិតគូរយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដោយសម្តេចទាំងទ្វេបានបន្តផ្តល់អំណោយចែកជូនដល់ពួកគាត់ទាំងអស់គ្នាផងដែរ ។

អំណោយរបស់សម្តេចប្រមុខថ្នាក់ដឹកនាំទាំងទ្វេបានផ្តល់អោយតាមរយៈរដ្ឋបាលរាជធានីភ្នំពេញមកកាន់រដ្ឋបាលខណ្ឌ៧មករា និងបន្តចូលទៅតាមផ្សារដើម្បីគិតគូរនិងចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាត។ ការចែកជូនអំណោយសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមពលរដ្ឋប្រកបរបរជុំវិញផ្សារអូរឫស្សីមានកម្រិតជីវភាពខ្វះខាតនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ខាងលើនេះ គឺធ្វើឡើងក្រោមវត្តមានលោកថេង សុថុល អភិបាលខណ្ឌ៧មករា លោកឡយ ស៊ាងអាង ប្រធានផ្សារអូរឫស្សី និងក្រុមការងារជាច្រើនរូបទៀតផងដែរ ។

ប្រជាពលរដ្ឋបានបង្ហាញក្តីសប្បាយរីករាយចំពោះការទទួលបានអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅពេលនេះ ហើយអំណោយនេះទោះតិចក្តីឬច្រើនក្តីក៏វបានជួយរំលែកដល់ភាពលំបាកក្នុងជីវភាពរបស់ពួកគាត់មួយរយៈពេលផងដែរ ។ ពួកគាត់បន្តថា សកម្មភាពផ្តល់អំណោយឱ្យនៅពេលនេះ វាជាការសបញ្ជាក់អោយឃើញពីការគិតគូររបស់ថ្នាក់ដឹកនាំលើសុខទុក្ខរបស់ពលរដ្ឋមានជីវភាពខ្វះខាត ដោយសម្តេចទាំង២ តែងនៅកៀកជាប់ជានិច្ចជាមួយទុក្ខលំបាកប្រជាពលរដ្ឋ ហើយតែងបន្តជួយរំលែកនូវការខ្វះខាតនេះជាបន្តបន្ទាប់រហូតមកផងដែរ ។

...

លោក ឡយ ស៊ានអាង ប្រធានគណៈកម្មការផ្សារអូរឫស្សីបានប្រាប់អោយដឹងថា ៖ អំណោយរបស់សម្តេចទាំងទ្វេ ក្នុងការចែកជូនពលរដ្ឋមានកម្រិតជីវភាពខ្វះខាតនៅព្រឹកនេះ គឺសរុប១០០នាក់ ដោយក្នុងម្នាក់ៗពួកគាត់ទទួលបានអង្ករមួយបាវទម្ងន់២៥គីឡូក្រាម និងថវិកាមួយចំនួនទៀត៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print