ការផ្ទុះនៅភោជនីយដ្ឋានក្នុងប្រទេសចិនសម្លាប់មនុស្ស៣១នាក់

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឱ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ថា មន្ត្រីចិនបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ នៅក្នុងការផ្ទុះមួយដែលបានកើតឡើងនៅភោជនីយដ្ឋានសាច់អាំងទីក្រុង Yinchuan រដ្ឋធានីនៃតំបន់ស្វយ័ត Ningxia ភាគពាយ័ព្យប្រទេសចិន បានកើនឡើងដល់៣១នាក់ហើយ។

យោងតាមមន្ត្រីក្នុងតំបន់ ការផ្ទុះនេះបានបណ្តាលឱ្យមនុស្ស ៣៨នាក់រងរបួស ក្នុងនោះ៣១នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតកំពុងត្រូវបានព្យាបាល។ ករណីមួយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
អគ្គិភ័យឆាបឆេះនៅម៉ោង២០និង៤០នាទី ហើយរលត់វិញនៅម៉ោង២១និង២០នាទីថ្ងៃទី២១ ខែមិថុនា ។ យោងតាមស៊ីនហួ មូលហេតុនៃការផ្ទុះគឺលេចធ្លាយឧស្ម័នចេញពីតំបន់ប្រតិបត្តិការនៃភោជនីយដ្ឋានសាច់អាំង។
ក្រុមជួយសង្គ្រោះនិងក្រុមស៊ើបអង្កេតត្រូវបានបង្កើតឡើងភ្លាមៗ ដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ជនរងគ្រោះ និងដោះស្រាយឧបទ្ទវហេតុនេះ។
ប្រធានាធិបតីចិន លោក ស៊ី
ជីនពីង បានបញ្ជាឱ្យកងកម្លាំងមានមុខងារប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីជួយសង្គ្រោះនិងព្យាបាលអ្នករបួស ព្រមទាំងពិនិត្យមើលសុវត្ថិភាព បន្ទាប់ពីមានការផ្ទុះភោជនីយដ្ឋានសាច់អាំងខាងលើ៕ ដោយធីរីណា

...

រូប​ថត​: CGTN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print