ភ្នំពេញ : សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ! ដើម្បីជីវិតខ្លួនឯង និងជីវិតអ្នកដទៃ ថ្ងៃនេះ ថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍។
ទីបំផុត ! ក្រោមស្ពានអាកាសផ្សារដីហុយ! តាមសេចក្តីរាយការណ៍ដំបូង ទទួលបានថា នគរបាលចរាចរណ៍នៅគោលដៅក្រោមស្ពានអាកាសផ្សារដីហុយ បានចាប់ឃាត់ផាក និងវាយកញ្ចក់ឡានពលរដ្ឋបណ្តាលឲ្យបែកកញ្ចក់ខាងមុខ! កើតឡើងនៅវេលាម៉ោង ៣និង៥០នាទី រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា : ភ្លាមៗ ! អ្នកសារព័ត៌មាន បានសុំការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយលោកបានឆ្លើយថា ក្រោយការសួរនាំ និងពិនិត្យមើលតាមកាំមេរ៉ាវីដេអូ គឺអ្នកបើកឡាន បើករំលោភភ្លើងស្តុប ទើបនគរបាលនៅទីនោះចេញមកផាក រហូតអ្នកបើកឡានមិនព្រមឈប់ ហើយថែមទាំងបើកបុកនគរបាលទៀត!
តាមរូបភាពនេះ នគរបាលចរាចរណ៍ កំពុងស្ថិតនៅលើដំបូលឡាន ដែលកំពុងតែបើក! ក្រោយកើតហេតុ អ្នកបើកបរត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំបន្ត!
សង្ឃឹមថានគរបាល នឹងចាត់ការត្រឹមវិធានអប់រំ សម្រាប់អ្នកបើកបររូបនេះ! រឿងចរាចរណ៍ កំពុងតែក្លាយជាបញ្ហាឈឺក្បាលមួយ សម្រាប់ពលរដ្ឋ ដែលបានតស៊ូសំដីនៅលើបណ្តាញសង្គម!
សមត្ថកិច្ចចរាចរណ៍ទាំងអស់ ជួយយោគយល់ និងមានការអធ្យាស្រ័យខ្ពស់សម្រាប់អ្នកធ្វើដំណើរតាមផ្លូវ!
រាល់ថ្ងៃ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ តែងទទួលបានព័ត៌មានរហូតនៃការចាប់ផាកពិន័យ ដែលពលរដ្ឋតវ៉ា ពីរឿងនគរបាលចរាចរណ៍នេះ!
មកដល់បច្ចុប្បន្ននេះ បុរសដែលបើកបំពានភ្លើងស្តុបនៅស្ពានអាកាសផ្សារដីហុយត្រូវបញ្ជូនទៅកាន់ស្នងការ ដើម្បីសាកសួរបន្ថែម ៕
ដោយ : សិលា