កប៉ាល់ទេសចរណ៍ ទីតានិក គឺសម្រាប់តែអ្នកមាន ឬហៅថាត្រកូលអភិជនប៉ុណ្ណោះ ទើបមានសមត្ថភាពឡើងលើនាវានោះ ដើរកម្សានជុំវិញពិភពលោក។ កប៉ាល់ ទីតានិច មានឈ្មោះពេញ Royal Mail Ship Titanic ជានាវាប្រណិតនឹងទំនើបបំផុតនៅលើពិភពលោក ក្នុងសតវត្សរ្ត៍ទី ២០ ដែលទស្សនាវដ្តី The Shipbuilder សរសើរថា «មិនចេះលិច»។
ក្រោយចេញដំណើរពីទីក្រុង Southampton ប្រទេសអង់គ្លេស នៅថ្ងៃទី ១០ខែមេសា ឆ្នាំ១៩១២ ។ ប៉ុន្តែក្រោយការចេញដំណើរបានតែ៥ថ្ងៃប៉ុណ្ណោះ នាវា ទីតានិក ក៏បានប៉ះជាមួយដុំទឹកកក់ បណ្តាលឲ្យធ្លាយកបាល់ហើយលិច ចូលបាតសមុទ្រ សម្លាប់មនុស្ស ពី ១៥០០-១៨០០នាក់។
បញ្ហាគ្រោះថ្នាក់ប្រវត្តិសាស្ត្រនោះ ត្រូវបានបង្ហាញសាជាថ្មី ដោយសារតែ ពេលនេះក៏មានមហាសេដ្ឋីជនជាតិអង់គ្លេស ក៏គ្មានសង្ឃឹមនៅរស់ ក្រោយមុជទៅមើលសព កប៉ាល់ទីតានិច។ នេះជាមហាសេដ្ឋីថ្មី ដែលស្លាប់ (ជាប់ពាក់ព័ន្ធ) ទីតានិច ក្រោយរយៈពេល ១១១ឆ្នាំ ។
កម្លាំងក្រុមជួយសង្គ្រោះអន្តរជាតិ បានប្រើគ្រប់មធ្យោបាយដើម្បីស្វែងរក កប៉ាល់មុជទឹក ធុនតូច ទីតាន់ Titan ដែលបានបាត់ទំនាក់ទំនងជាមួយទីបញ្ជា នៅលើនាវាទេសចរណ៍ធំ នៅថ្ងៃទី ១៨ខែមិថុនា ។ តាមការព្យាករណ៍ អ៊ុកស៊ីហ្សែន នៅខាងក្នុងកប៉ាល់មុជទឹកនោះគឺគ្រប់ប្រើប្រាស់ត្រឹមម៉ោង ១៨-១៩ យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី២២ខែមិថុនា ។
អ្នកដំណើរ ៥នាក់ នៅក្នុងកប៉ាល់មុជទឹក នោះ នឹងត្រូវស្លាប់ដោយត្រជាក់កក នឹងអត់អាហារបរិភោគ៕
រូបថត: CBS NEWS