ភ្នំពេញ ៖ បើយោងតាមក្នុងព្រះរាជក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ គឺព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈជំនួយការសម្ដេចតេជោ ហ៊ុន សែន ចំនួន៤រូប ដែលត្រូវបានគេស្គាល់ថា ជាអង្គរក្សការពារផ្ទាល់របស់សម្ដេចតេជោ ឋានៈស្មើអនុរដ្ឋលេខាធិការ។
សូមបញ្ជាក់ថា : អង្គរក្សការពារផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ចំនួន៤នាក់ ដែលត្រូវបានតែងតាំង និងផ្ដល់ឋានៈនោះរួមមាន៖
ទី/១៖ លោក ឡុង ដា
ទី/២៖ លោក ណាំ ភិរុណ
ទី/៣៖ លោក អ៊ន សុទ្ធីរ័ត្ន
ទី/៤៖ លោក ឃុត សុខុន។
គួរជម្រាបថា អង្គរក្សការពារផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ទាំង៤នាក់នេះ ត្រូវបានគេហៅថាជាក្រុមអាវមាស ហើយបច្ចុប្បន្នមានឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី)។
ព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕