លោក អូបាម៉ា ថ្លែងសុន្ទរកថា ដ៏ភ្ញាក់ផ្អើលអំពីតំបន់គ្រីមៀ សហភាពអឺរ៉ុប បានអនុម័តកញ្ចប់ទណ្ឌកម្មទី ១១ ប្រឆាំងនឹងរុស្ស៊ី

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រាប់ CNN ថា អ្នកស្រុកនិយាយភាសារុស្សីជាច្រើននាក់នៅតំបន់ Crimea គាំទ្រគំនិតនៃការបញ្ចូល ឧបទ្វីបនេះជាមួយរុស្ស៊ីក្នុងឆ្នាំ 2014 ។
លោក អូបាម៉ា បាននិយាយថា “មានមនុស្សនិយាយភាសារុស្សីជាច្រើននាក់នៅគ្រីមៀ ដែលមានការអាណិតអាសូរចំពោះគំនិតដែលរុស្ស៊ីបានដាក់ចេញ សូម្បីតែនៅក្នុងសភាអ៊ុយក្រែនក៏មានអ្នកខ្លះគាំទ្ររុស្ស៊ីដែរ”។
អតីតប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា លោកនិងអតីតអធិការបតីអាល្លឺម៉ង់ Angela Merkel ត្រូវអំពាវនាវដល់ប្រជាជនអឺរ៉ុបជាច្រើនដើម្បីតវ៉ានិងទាមទារទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។​
សារព័ត៌មានRIA Novosti បានផ្សាយថា ថ្ងៃនេះ (ថ្ងៃទី 23 ខែមិថុនា) សហភាពអឺរ៉ុប (EU) បានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី 11 ប្រឆាំងនឹងរុស្ស៊ី។ យោងតាមសេចក្តីថ្លែងការណ៍ កញ្ចប់ថ្មីនេះមានក្រុមហ៊ុនចំនួន 87 ដែលត្រូវបានចោទប្រកាន់ថាបានគាំទ្ររុស្ស៊ី រួមទាំងក្រុមហ៊ុនមកពីប្រទេសអារ៉ាប់រួម (UAE) អ៊ូសបេគីស្ថាន អាមេនី ស៊ីរី…។
យោងតាមសហភាពអឺរ៉ុប កញ្ចប់នេះរួមបញ្ចូលទាំងវិធានការទប់ស្កាត់លទ្ធភាពនៃការគេចចេញពីការដាក់ទណ្ឌកម្មពីមុននិងកំណត់គោលដៅបុគ្គលនិងអង្គការរបស់រុស្ស៊ី។ កញ្ចប់ទណ្ឌកម្មថ្មីនេះ ក៏ហាមឃាត់ការ​ដឹកជញ្ជូនទំនិញនិងបច្ចេកវិទ្យា ឆ្លងកាត់រុស្ស៊ី ដែលអាចប្រើប្រាស់ដោយរុស្ស៊ី ឬមានប្រយោជន៍សម្រាប់វិស័យការពារជាតិ និងសន្តិសុខរបស់ខ្លួន៕ ដោយធីរីណា

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print