ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៩%

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា : កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,០៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨៣,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៩%។
សូមបញ្ជាក់ថា : នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺអេដស៍ ខណៈដែលនិន្នាការនៃជម្ងឺនេះហាក់បីដូចជាមានការកើនឡើង។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោបានលើកឡើងថា ក្នុងឆ្នាំ២០២២កន្លងទៅ មាននិន្នាការនៃការកើនឡើងនៃអ្នកផ្ទុកមេរោគអេដស៍ឡើងវិញដល់ជាង ៣០០ករណី។

សម្ដេចបានលើកឡើងអំពីក្ដីបារម្ភចំពោះអ្នកដែលស្រលាញ់ភេទដូចគ្នាជាពិសេសបុរសស្រលាញ់បុរស។

សម្ដេចថា៖ «អេដស៍សម្លាប់មនុស្ស វា (អេដស៍) អត់ជាទេ! មិនទាន់មានប្រទេសណាមួយអាចរកឃើញការព្យាបាលជំងឺអេដស៍។ គេអាចរកថ្នាំព្យាបាល និងវ៉ាក់សាំងការពារកូវីដបាន តែអេដស៍នេះអត់មានវ៉ាក់សាំងនិងថ្នាំព្យាបាលឲ្យជាទេ»។

សម្ដេចជំរុញឲ្យពលរដ្ឋរកវិធីការពារ និងប្រសិនជាសង្ស័យឆ្លងជំងឺអេដស៍ ត្រូវធ្វើការស្វែងរកមេរោគអេដស៍ភ្លាមៗ ជាពិសេសមិនត្រូវចម្លងមេរោគនេះបន្តទៅអ្នកដទៃនោះទេ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print