គ្រាប់បែកចំនួន ០៤គ្រាប់ ប្រភេទ60mm, T69 និងគ្រាប់82mm ត្រូវបានប្រទះឃើញស្រុករុក្ខគិរី និងស្រុកមោងឫស្សី

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងជំនាញ​ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)​ បានចុះទៅទទួលគ្រាប់មិនទាន់ផ្ទុះចំនួន ០៤គ្រាប់ ប្រភេទ60mm, T69 និងគ្រាប់82mm​ ពីមន្រ្តីនគរបាលខេត្តបាត់ដំបង​ បន្ទាប់ពី​ប្រជាពលរដ្ឋប្រទះឃើញស្រុករុក្ខគិរី និងស្រុកមោងឫស្សី។

តាមការបញ្ជាក់ពី​មន្រ្តី​នគរបាល​មូលដ្ឋាន​ នៅរសៀល​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនៃអធិការដ្ឋានស្រុករុក្ខគិរី និងស្រុកមោងឫស្សី កាលពីថ្ងៃទី២៣ ខែមិថុនាម្សិលមិញនេះ​ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឱ្យទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំនួន ០២ករណីផ្សេងគ្នា ។

ជាក់ស្ដែង​ករណីទី១ នគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកជីក បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០៤គ្រាប់ ប្រភេទ60mm ចំនួន ០១គ្រាប់, T69 ចំនួន០២គ្រាប់ និងគ្រាប់82mm ចំនួន០១គ្រាប់ អោយបន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។​

ដោយឡែក​ករណីទី២ នគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃតូច បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទមីនផ្កាច័ន្ទ ចំនួន ០១គ្រាប់ អោយបន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។​

...

ឆ្លៀតក្នុងឱកាសនោះ​ កម្លាំងនគរបាលស្រុករុក្ខគិរី ​និងស្រុកមោងឫស្សី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print