សង្ឃឹមតិចតួចសម្រាប់អ្នកនៅរស់ក្រោយធ្លាក់យន្តហោះធុនតូចនៅឥណ្ឌូនេស៊ី

ចែករំលែក៖

មានក្តីសង្ឃឹមតិចតួចនៃអ្នករស់រានមានជីវិត បន្ទាប់ពីយន្តហោះខ្នាតតូចដឹកមនុស្ស ៦ នាក់បានធ្លាក់នៅតំបន់ Yalimo ក្នុងខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូនេស៊ីកាលពីម្សិលមិញ (២៣ មិថុនា)។

លោក Yusuf Latief អ្នកនាំពាក្យការិយាល័យស្វែងរក និងជួយសង្គ្រោះជាតិរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា យន្តហោះ Cessna Grand Caravan C208B ដែលដំណើរការដោយក្រុមហ៊ុន Semuwa Air បានបាត់ការទាក់ទងកាលពីព្រឹកម្សិលមិញ បន្ទាប់ពីបានហោះចេញពីអាកាសយានដ្ឋាន Elelim ក្នុងទីក្រុង Yalimo ប្រហែល 7 នាទីប៉ុណ្ណោះ។ នៅពេលបាត់បង់ទំនាក់ទំនង មានមនុស្សជិះលើយន្តហោះចំនួន៦នាក់ ក្នុងនោះមានអ្នកបើកបរម្នាក់ សមាជិកនាវិក១នាក់ និងអ្នកដំណើរ៤នាក់ អាយុពី១៧ឆ្នាំដល់៣៤ឆ្នាំ។
ដោយមានជំនួយពីឧទ្ធម្ភាគចក្រ ប៉ូលិស និងក្រុមអ្នកជួយសង្គ្រោះ Papua ក្រោយមកបានរកឃើញបំណែកយន្តហោះនៅក្នុងព្រៃក្រាស់មួយក្នុងទីក្រុង Yalimo ចម្ងាយប្រហែល 12 គីឡូម៉ែត្រពីអាកាសយានដ្ឋាន Elelim ។ ពីលើអាកាស អ្នកជួយសង្គ្រោះបានឃើញយន្តហោះ Cessna Grand Caravan ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងផ្សែងចេញពីតួយន្តហោះ។ ដោយសារអ័ព្ទក្រាស់ ការស្វែងរក និងជម្លៀសជនរងគ្រោះមិនអាចធ្វើបានភ្លាមៗទេ ប៉ុន្តែត្រូវរង់ចាំរហូតដល់ថ្ងៃនេះ (២៤ មិថុនា)។ ស្ថានភាពអ្នកនៅលើយន្តហោះមិនទាន់ដឹងនៅពេលនេះទេ។
លោក Wisnu តំណាងក្រុមហ៊ុនអាកាសចរណ៍ Semuwa Air បាននិយាយថា យន្តហោះដែលបានធ្លាក់មុននេះ ត្រូវបានបញ្ជាក់ថាអាចហោះហើរបាន។ យោងតាមលោក Wisnu តាមរយៈរូបភាពពីកន្លែងកើតហេតុ យើងអាចសង្ឃឹមបានត្រឹមតែ “អព្ភូតហេតុ” ដើម្បីជួយសង្គ្រោះជីវិតមនុស្ស 6 នាក់នៅលើយន្តហោះ៕ ដោយធីរីណា

...

រូប​ថត​: antara news

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print