សម្ដេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំង តែងតែចោទប្រកាន់ថា អ្នកឈ្នះក្តីឃុបឃិតជាមួយតុលាការ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា វាជារឿងធម្មតាសម្រាប់ក្រុមប្រឆាំង ដែលតែងតែចោទប្រកាន់ថា អ្នកឈ្នះក្តី ឃុបឃិតជាមួយតុលាការ ឬចោទថាតុលាការអយុត្តិធម៌ជាដើម។

សម្តេចតេជោ ហ៊ុនសែន មាន ប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្ដិធម្ម» របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តុលាការតែងតែរងគ្រោះជានិច្ច ព្រោះនៅពេលដែលរឿងរ៉ាវត្រូវឡើងដល់តុលាការ តែងតែមានអ្នកឈ្នះក្តី និងអ្នកចាញ់ក្តីជាមិនខាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យក្រសួងយុត្តិធម៌ក្តាប់ឲ្យជាប់នូវបទល្មើសព្រហ្មទណ្ឌ ខណៈបទល្មើសនេះបានកំពុងកើតមានឡើងនៅកម្ពុជា ជាពិសេសចំពោះជនជ្រុលនិយមមួយចំនួន។
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យចៅក្រមប្រើយន្តការសម្របសម្រួលឱ្យអស់លទ្ធភាពលើរឿងក្តីនានា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីធានាសន្តិភាព និងស្ថេរភាពនយោបាយ ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌជានយោបាយដែលត្រូវយកចិត្តទុកដាក់ និង
ណែនាំចៅក្រមព្យាយាមសម្របសម្រួលលើជម្លោះប្តីប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងគ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាព នៅក្នុងរបៀបវារៈ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ «អភិបាលកិច្ចល្អ» និង «នីតិរដ្ឋ» សម្រាប់គ្រប់គ្រង និង ដឹកនាំរដ្ឋ ស្រប-តាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។

សម្តេចតេជោ ហ៊ុន សែន បន្តថា នៅក្នុងសង្គមនីតិរដ្ឋ អំណាចតុលាការ បានដើរតួនាទីសំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ការការពារប្រឆាំងការបំពានដោយអយុត្តិធម៌ក្នុងសង្គម, ធានាថែរក្សានូវសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យដោះស្រាយវិវាទឱ្យបានឆាប់, កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ, ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ, ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print