នគរបាលខេត្តកំពង់ស្ពឺ ចាប់បានឃាតករសម្លាប់ម្តាយនិងកូនតូចអាយុ១ខួបហើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនដៃដល់ជាឃាតករដែលទាញយកកាំបិតកាប់ទៅលើស្ត្រីវ័យក្មេងជាម្តាយនិងកូនតូចអាយុ១ខួបកំពុងដេកនៅក្នុងអង្រឹងនោះ ពេលនេះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ។

ការឃាត់ខ្លួនជនដៃដល់ជាឃាតករនេះកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នៅចំណុចជើងភ្នំកក់ ក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ជនដៃដល់ជាឃាតករដែលឃាត់ខ្លួនបានមានឈ្មោះ ឡាយ ទ្រី អាយុ ៣៣ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ ត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលបានបញ្ជាក់ថា ការចុះប្រតិបត្តិការឃាត់ខ្លួនឃាតករដៃដល់នេះ  ដោយមានការចង្អុលបង្ហាញនិងណែនាំពីលោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ លោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិការ​ស្រុក​បសេ​ដ្ឋ​ បានដឹកនាំកំលាំង​សហការ​ស្រាវជ្រាវរហូតតាមចាប់ជន​ល្មេីសបាននិងបញ្ជូនមកអធិការដ្ឋានគរបា​លស្រុកបសេដ្ឋ​ ដេី​ម្បី​សាកសួរ​នាំ។ ​ 

ក្រោយឃាត់ខ្លួនឃាតករសារភាពថា ជនរងគ្រោះ(ស្ត្រីវ័យក្មេងជាម្តាយកូនតូចអាយុ១ខួប) រាល់ពេលឃើញរូបគេងដើរក្បែរខ្លួន(ឃាតករ)តែងតែខាកស្តោះ ហាក់ដូចជាខ្ពើមរអើម ទើបរូបគេឃើញឱកាសល្អនៅថ្ងៃកើតហេតុ ទាញកាំបិតកាប់ជាច្រើនកាំបិតលើស្ត្រីជាម្តាយស្លាប់ កាប់កូនតូចអាយុ១ខួបនៅក្នុងអង្រឹងស្លាប់ យកទៅបោះចោលក្បែរគល់ចេកតែម្តង។ រួចយកកាំបិតទៅលាក់ទុកក្បែរកន្លែងកើតហេតុ រត់គេចឡើងលើភ្នំ បានមួយយប់ នគរបាលព័ទ្ធចាប់បានតែម្តង។

សូមរំលឹកថាកាលពីវេលាម៉ោង៧ព្រឹក

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ មានករណីឃាតកម្មនៅចំណុចភូមិត្រពាំងឈូ​ក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនរងគ្រោះឈ្មោះ ឈៀវ សុខគឿន ភេទស្រី អាយុ២៤ឆ្នាំ និងកូនស្រី អាយុ០១ខួប ត្រូវបានជនសង្ស័យធ្វើសកម្មភា​ពកាប់ទៅលើជនរងគ្រោះទាំងពីរ បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង។

យោងតាម​ការឱ្យដឹងបន្ថែមពីសមត្ថកិច្ចថាមូលហេតុដំបូងឈានទៅដល់សកម្មភាពកាប់សំលាប់ម្ដាយនិងកូនតូច​ ដោយសារគំនុំ ក្នុងនោះ​ប្រវត្តិ​ជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀនផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print