លោក ហ៊ុន ម៉ានី : ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏ម៉ឺងមាត់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបញ្ជូនកងទ័ពទៅកាន់ខេត្តនៅជាប់ព្រំដែនវៀតណាម

ចែករំលែក៖

ភ្នំពេញ : ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏ម៉ឺងមាត់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបញ្ជូនកងទ័ពទៅកាន់ខេត្តនៅជាប់ព្រំដែនវៀតណាម ដែលកំពុងរងការរំលោភដោយយន្តហោះគ្មានមនុស្សបើក ក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។

លោក ហ៊ុនម៉ានី បានថ្លែងថា, ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំក៏សូមជូនពរកងកម្លាំងប្រដាប់អាវុធ ដែលកំពុងចេញដំណើរក្នុងការបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សូមទទួលបានជោគជ័យក្នុងភារកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា : សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញបញ្ជាដាច់ណាត់ ជូនសម្ដេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ , នាយឧត្តមសេនីយ៍ រង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ , នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង មេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស ត្រូវបញ្ចេញកងកម្លាំងជាបន្ទាន់ ជាមួយអាវុធទំនើបៗ យ៉ាងហោចណាស់ក៏កម្លាំងប្រាំរយនាក់ អាវុធទំនើបពីរយដើម សហការជាមួយកម្លាំងយោធភូមិភាគទី ១ កម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធ អាជ្ញាធរ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី រតនគិរី និងខេត្តក្រចេះ ដើម្បីបើកយុទ្ធនាការ វាយកំទេច យន្តហោះគ្មានអ្នកបើកបរ ឆ្លងចូលទឹកដីកម្ពុជា ក្នុងចេតនាស៊ើបការ ដែលបានប្រព្រឹត្តប៉ុន្មានយប់ជាប់ៗគ្នានេះ។ 

សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា , ពួកគេបានបាក់ទ័ព រត់មកជ្រោកពូន នៅក្នុងទឹកដីកម្ពុជា ហើយកម្ពុជា ក៏ត្រូវការពារអធិបតេយ្យភាពរបស់ខ្លួន។ 

នៅថ្ងៃនេះ ! នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានដឹកនាំកម្លាំងចំនួន 500 នាក់ និងអាវុធទំនើបចំនួន 200 ដើម ដើម្បីបើកប្រតិបត្តិការរុករក បច្ចាមិត្តដែលបាក់ទ័ពចូលទឹកដីកម្ពុជា និងត្រៀមកំទេចយន្តហោះដែលគ្មានមនុស្សបើក។ ដោយសម្ដេចបញ្ជាក់ថា, បើត្រូវការកម្លាំងបន្ថែម សម្ដេចបន្ថែមជូន និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យភ័យ ព្រួយបារម្ភ គ្មានសង្គ្រាមកើតឡើងនៅក្នុងប្រទេសកម្ពុជាឡើយ។ មានតែការពារ អធិបតេយ្យភាពរបស់ជាតិ ការពារសន្តិភាព និងសហការដ៏ល្អជាមួយនឹងប្រទេសវៀតណាម ដើម្បីកំទេចក្រុម ឈ្លានពានទាំងនេះ។ 

សូមជម្រាបជូនថា : សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានយកចិត្តទុកដាក់បំផុត ការពារ ថៃរក្សា សន្តិភាពនៅកម្ពុជា ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print