ភ្នំពេញ ៖ កាលពីវេលាម៉ោង ២២និង៤៥នាទីយប់ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និងម៉ូតូ នៅត្រង់ចំណុចលើផ្លូវ ៣០ម៉ែត្រ ស្ថិតនៅភូមិ ធម្មត្រៃយ៍ សង្កាត់ ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បណ្ដាលឱ្យមនុស្សប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរសម្រាកព្យាបាល គង្គា ។
សមត្ថកិច្ចបានឱ្យដឹងថា ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្ដាល 1AA-6265 អ្នកបើកបរមានឈ្មោះ ផាត់ សេងហោ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅស្ថិតនៅភូមិ ទង់ភូមិ ឃុំ ព្រៃផ្ដាំ ស្រុក អង្គរបូរី ខេត្តតាកែវ (បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរសម្រាកព្យាបាលគង្គា ពាក់មួកសុវត្ថិភាព)។ ចំណែកទី២/ ភាគីរថយន្ត (ពុំស្គាល់ម៉ាក និងផ្លាកលេខ អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានបើករថយន្តរត់គេចបាត់ពីកន្លែងកើតហេតុ)។
បច្ចុប្បន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរងចាំការដោះស្រាយបន្ត ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី (នៅស្រុកកំណើត ខេត្តតាកែវ) ៕ ដោយ ៖ ភារ៉ា ដង្កោ