ភ្នំពេញ : លោក ឃួង ស្រេង ចេញថ្លៃព្យាបាលទាំងស្រុងជូនលោក មុំ វណ្ណា អ្នកយកព័ត៌មានរស្មីកម្ពុជា និងជាប្រធានក្រុមព័ត៌មានប្រចាំសាលារាជធានីភ្នំពេញ ដែលត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ នេះបើយោងតាមការបញ្ជាក់ពីលោក មុំ វណ្ណា (ហៅរាម៉ន) បន្ទាប់ពីបានធ្លាក់ខ្លួនឈឺដោយជំងឺ ក្អកធ្លាក់ឈាម ត្រូវការសម្រាកព្យាបាលក្នុងរយៈពេលយូរ ហើយក៏ត្រូវចំណាយថវិកាយ៉ាងច្រើនផងដែរ។
សូមបញ្ជាក់ថា ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញថ្លៃព្យាបាលទាំងស្រុងជូនលោក មុំ វណ្ណា ហៅ រ៉ាម៉ន អ្នកយកព័ត៌មានរស្មីកម្ពុជា និងជាប្រធានក្រុមព័ត៌មានប្រចាំសាលារាជធានីភ្នំពេញ ដែលត្រូវចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
មិនត្រឹមតែចេញថ្លៃព្យាបាលប៉ុណ្ណោះទេ លោកអភិបាលរាជធានី មានទឹកចិត្តទូលំទូលាយ គួរឱ្យគោរព ស្រឡាញ់ ខណៈលោកបានប្រើពេលវេលាយ៉ាងយកចិត្តទុកដាក់ ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ជួយខ្នះខ្នែងយកចិត្តទុកដាក់ចំពោះលោក មុំ វណ្ណា ផងដែរ។
ក្រុមគ្រួសាររបស់លោក មុំ វណ្ណា ក៏បានថ្លែងអំណរគុណចំពោះលោកអភិបាល ឃួង ស្រេង ដែលបានយកចិត្តទុកដាក់ និងចេញថ្លៃព្យាបាលទាំងស្រុងនេះ។
៊នៅលើគណនី facebook ដែលមានឈ្មោះថា : (Vanna Ramon) ជារបស់ លោក មុំ វណ្ណា ហៅរាម៉ន ៣ថ្ងៃមុន បានបង្ហោះថា , ខ្ញុំបាទ មុំ វណ្ណា ហៅរាម៉ន និងភរិយាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់ចែងអោយគ្រូពេទ្យមើលថែជំងឺ និងឧបត្ថម្ភថ្លៃសម្រាកព្យាបាលទាំងស្រុងដល់ខ្ញុំបាទ ដែលកំពុងសម្រាកព្យាបាលជំងឺក្អកធ្លាក់ឈាមនៅមន្ទីរពេទ្យកាល់ម៉ែត។ ឯកឧត្ដមអភិបាលមានសន្ដានចិត្ដដ៏ល្អនិងតែងតែគិតគូរយកចិត្ដទុកដាក់ពីសុខទុក្ខកូនចៅគ្រប់ពេលវេលា។
ខ្ញុំបាទនិងភរិយា សូមគោរពជូនពរឯកឧត្ដមអភិបាលមានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ
🙏🙏🙏 ៕