នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនគ្រូបង្រៀនម្នាក់ករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ(សិស្សខ្លួនឯង)

ចែករំលែក៖

ខេត្តកណ្តាល÷ ប្រភពដែលទទួលបានពីលោកវរសេនីយ៍ឯក​ មាន​ សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យអង្គភាពយើងដឹងនៅរសៀលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៣នេះថា កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យម្នាក់មានមុខរបរជាគ្រូបង្រៀនក្នុងករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ(សិស្សខ្លួនឯង)។

លោកអធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ភ  ស ន ភេទស្រី ឆ្នាំកំណើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។  ចំណែកជនសង្ស័យមានឈ្មោះ អ៊ុំ វុទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន  រស់នៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ  (ឃាត់ខ្លួន)។

លោកអធិការបន្តឱ្យដឹងទៀតថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង ៣០នាទីនៅក្នុងផ្ទះសំណាក់ សំណាងណាស់ ស្ថិតក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះជាសិស្សរៀននៅសាលាអនុវិទ្យាល័យបែកចានថ្នាក់ទី០៨(G) ចំណែកជនសង្ស័យជាគ្រូបង្រៀនមុខវិទ្យាគណិតវិទ្យាថ្នាក់ទី៨ និងទី៩ ដោយជនសង្ស័យជាគ្រូបង្រៀនបានបង្រៀនម៉ោងគណិតវិទ្យាក្នុងថ្នាក់រៀនជនរងគ្រោះ។ បន្ទាប់មកនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ទើបជនសង្ស័យបានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ។ ក្រោយមកភាគីទាំងពីរបានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយបានឆាតនិយាយគ្នាលេងតាមប្រព័ន្ធMessenger ។ រហូតដល់ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ ដដែលជនសង្ស័យនិងជនរងគ្រោះបានធ្លាប់អោបថើបគ្នាបានប្រហែលបួនទៅប្រាំដងនៅក្នុងសាលារៀន។ រហូតដល់ថ្ងៃខែឆ្នាំកើតហេតុខាងលើ ទើបជនសង្ស័យបានបបួលជនរងគ្រោះទៅដេកក្នុងផ្ទះសំណាក់កើតហេតុខាងលើ។ ក្រោយមកភាគីទាំងពីរបានដោះខោអាវអស់ និងបានធ្វើសកម្មភាពរួមភេទជាមួយគ្នាបានសម្រេចមួយលើកដោយមិនបានពាក់ស្រោមអនាម័យឡើយ។ ក្រោយមកទើបជនរងគ្រោះនិងជនសង្ស័យបានចេញទៅផ្ទះវិញរៀងៗខ្លួន។
លុះមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះមានជំងឺគ្រុនក្ដៅហើយបានសម្រាកនៅផ្ទះ ពេលនោះឪពុករបស់ជនរងគ្រោះក៏គេងសម្រាកនៅជិតជនរងគ្រោះដែរ ហើយបានឮសំឡេងឆាតក្នុងទូរស័ព្ទរបស់ជនរងគ្រោះ ទើបឆែកមើលទូរស័ព្ទក៏បានដឹងពីរឿងហេតុ។ បន្ទាប់មកទើបឪពុកជនរងគ្រោះបានទៅ ដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលតាមនីតិវិធីច្បាប់។

...

ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចរាល់ហើយ កម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍បែកចាន ចុះទៅដល់កន្លែងកើតហេតុ ហើយបានហៅជនសង្ស័យទៅអធិការដ្ឋាននគរ បាលស្រុកដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានស្រឡាញ់ជនរងគ្រោះ និងបបួលជនរងគ្រោះចូលផ្ទះសំណាក់ ហើយបានធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះបានសម្រេចចំនួនមួយលើកមែន។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print