ភ្នំពេញ : មុននេះបន្តិច ! នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានបង្ហោះលើប្រព័ន្ធតេឡេក្រាម យ៉ាងដូច្នេះថា : ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍ចំពោះលោកយ៉ាន់ សុខហ័ង អតីតថ្នាក់ដឹកនាំបក្សប្រឆាំងប្រចាំទ្វីបអឺរ៉ុបដែលកំពុងរស់នៅប្រទេសហូឡង់ដ៏ មកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ។
សូមបញ្ជាក់ថា : នៅក្នុង លិខិតសុំចូលរួមជីវភាពនយោបាយ លោកបានសរសេរថា :
ខ្ញុំបាទឈ្មោះ យ៉ាន់ សុខហ័ង ភេទប្រុស កើតថ្ងៃទី ៣១-១០-១៩៧៨ ។
តួនាទីឋានៈ បច្ចុប្បន ជាអនុប្រធាន គណបក្សសង្គ្រោះជាតិប្រចាំប្រទេសហូឡង់ដ៍និងជាគណៈកម្ម ធិការនាយករបស់គណបក្សសង្គ្រោះជាតិប្រចាំទ្វីបអឺរ៉ុប។
គោរពជូន
សម្ដេចអគ្គមហាសេនាបតីតេជោរ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
កម្មវត្ថុ : សំណើរសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថាខ្ញុំបាទ បានមើលឃើញភាពជោគជ័យនៃការដឹកនាំប្រទេសរបស់សម្ដេច ខ្ញុំបាទសូមសម្ដេចមេត្តាផ្តល់ឱកាសឲ្យរូបខ្ញុំបាទបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានបំរើ ជាតិមាតុភូមិក្រោមដំបូលសន្តិភាព។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេចមេត្តាពិនិត្យនិងសម្រេចដោយក្តីអនុគ្រោះ។
សូមសម្ដេចតេជោរ មេត្តាទទួលនូវគារវភក្តីដ៏ខ្ពស់អំពីខ្ញុំបាទ៕
ដោយ : សុខ ខេមរា