មន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនស្រ្តីជនជាតិចិនម្នាក់ ដកហូតថ្នាំញៀននិងសារធាតុផ្សំមិនច្បាស់ជាង១០០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖​ ស្រ្តី​ជនជាតិ​ចិន​ម្នាក់​ រួមនិងថ្នាំញៀនព្រមទាំងសារធាតុផ្សំមិនច្បាស់ជាង១០០គីឡូក្រាម​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ នៃមន្ទីរប្រឆាំងគ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ នៅយប់ថ្ងៃ​ទី២៨​ ខែមិថុនា​ ឆ្នាំ​២០២៣។

 អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងទៀតថា​ ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីរសៀលថ្ងៃទី២៧ ខែមិថុនាម្សិលមិញ​  កម្លាំងជំនាញការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា, លោកឧត្តសេនីយ៍ត្រី យឹម សែនឧត្ដម្ភ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ,លោកវរសេនីយ៍ត្រី ផៃ កុសល នាយរងការិយាល័យ ដោយមានការសម្រប សម្រួលពីលោក អ៊ុំ សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃអាយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាប នៅចំណុច ខុនដូរ ដឺភីច (The Peach) បន្ទប់លេខ២៨០១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀនជាង ២៣គីឡូក្រាម និងសារធាតុផ្សំមិនច្បាស់ជាង១០០គីឡូក្រាម។

ជនសង្ស័យ​ឈ្មោះ អ៊ូ ហ័រ ជិន (WU HUA ZHEN) ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន ។ 

ចាប់យកវត្ថុតាងរួមមាន ៖ ​ 

១-សារធាតុញៀន០៣ប្រភេទ ទម្ងន់ : ២៣គីឡូក្រាម ​៦៨៦ក្រាម ៦៧

-មេតំហ្វេតាមីន ទម្ងន់ : ១៣២,៣៣ក្រាម, -កេតាមីន ទម្ងន់ : ៩៨៤,29ក្រាម  និង

-ប្រភេទ MDMA ទម្ងន់ ២២គក្រ. ៥៧០ក្រ.០៥)។

២-សារធាតុផ្សំមិនច្បាស់ ទម្ងន់ ១២២គីឡូក្រាម៩៣៤ក្រាម 

៣-សម្ភារកែច្នៃមួយចំនួន៕

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print