ភ្នំពេញ៖ រថយន្តហាយឡែនឌ័របេីកលឿនជ្រុលបុករថយន្តព្រូសត្រង់ផ្លូវបំបែកជាបួនវិល២ជុំទៅបោកខ្ទប់ជាមួយរ៉ឺម៉កលក់ស្បែកជេីងរងការខូចខាតហេីយរថយន្តបង្កបេីកគេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នៅត្រងចំណុចផ្លូវលេខ១១៣ កែងផ្លូវេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BL 0451 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣៦០ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ មិនចាំស្លាកលេខធ្វេីដំណេីរតាមបណ្តោយផ្លូវ១១៣ ក្នុងទិសដៅពីជេីងទៅត្បូងលឿនជ្រុលបុករថយន្តព្រូសពីចំហៀងពេញទំហឹងបណ្តាលឱ្យវិល២ជុំទៅបោកខ្ទប់នឹងរ៉ឺម៉កលក់ស្បែកជេីងគៀបជាប់រងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ ភ្លាមនោះរថយន្តបង្កបានបេីកគេចខ្លួនបាត់។
ក្រោយកេីតហេតុភាគីខាងរថយន្តព្រូសចេញថ្លៃជួសជុលទៅម្ចាស់រ៉ឺម៉កដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕ដោយ៖សុខាសែនជ័យ