កម្លាំងចម្រុះអនុវត្តវិធានការរដ្ឋបាលធ្វើការរុះរើសំណង់ខ្ទម រោងដែលកាន់កាប់ដីរដ្ឋមានប្លង់កម្មសិទ្ឋិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទស្ថិតនៅស្រុកសំឡូត

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៣នេះ លោក សឿម ប៊ុនរិទ្ឋិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានដឹកនាំកម្លាំងចម្រុះចុះអនុវត្តវិធានការរដ្ឋបាលដោយធ្វើការរុះរើសំណង់ខ្ទម រោង ដែលកាន់កាប់ដីរដ្ឋមានប្លង់កម្មសិទ្ឋិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង។

លោក សឿម ប៊ុនរិទ្ឋិ អភិបាលរងខេត្ត បានបញ្ជាក់ថា កម្លាំងដែលចូលរួមនាថ្ងៃនេះដែរ មានសមត្ថកិច្ចថ្នាក់ខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង នាយកទីចាត់ការអន្តរវិស័យ ប្រធានការិយាល័យនិងមន្ត្រីសាលាខេត្ត មន្ត្រីជំនាញ និងលោកអភិបាលរងស្រុក កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំឡូត និងដោយមានការចូលរួមសហការពីលោក នុត វីនីត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ដែលសរុបមានចំនួន១៥៩នាក់ ក្នុងការចុះអនុវត្តវិធានការរដ្ឋបាលធ្វើការរុះរើសំណង់ខ្ទម រោង ដែលពួកមេខ្លោង០៦នាក់បានដឹកនាំកៀរគរបំផុសបំផុលប្រជាពលរដ្ឋមកពីកន្លែងផ្សេងៗមានខេត្តពោធិ៍សាត់ ខេត្តឧត្តរមានជ័យ  ស្រុកគាស់ក្រឡ  ស្រុកបវេល  ស្រុកបាណន់ និងស្រុកសំឡូតក្នុងខេត្តបាត់ដំបងឱ្យចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋមានប្លង់កម្មសិទ្ឋិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទស្ថិតនៅភូមិអូរតាទៀក  ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

...

លោកអភិបាលរងខេត្តបានបញ្ជាក់បន្ថែមថា ជាមួយការអនុវត្តវិធានការក្តៅនាថ្ងៃនេះដែរ បងប្អូនប្រជាពលរដ្ឋបានទទួលស្គាល់ថា ពួកគាត់ពិតជាបានចាញ់បោកពួកមេខ្លោងទាំង០៦នាក់ដែលទៅចាត់ចែងបែងចែកដីរដ្ឋយកមកលក់ឱ្យពួកគាត់អស់ទាំងលុយនិងខាតទាំងកម្លាំង ពេលវេលា ហើយព្រមចាកចេញតាមការណែនាំរបស់ក្រុមការងារខេត្តផងដែរ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print