នគរបាលខណ្ឌទួលគោក បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធបទលើ្មសប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រលប់​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង្ស័យចំនួន១១នាក់ ប្រព្រឹត្តបទលើ្មសប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្ក្រាបឃាត់ខ្លួន។

ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ បានធ្វេីឡេីង​នៅថ្ងៃទី៣០​ ខែមិថុនា​ ឆាំ្ន២០២៣ វេលាម៉ោង១០:៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយប៉ុស្ដិ៍នគរបាលរដ្នបាលបឹងសាឡាង បានចុះធ្វើរដ្ឋបាលនៅចំណុះបន្ទប់ជួលផ្លូវលេខ២៤៧ន ក្រុម៣២ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ដែលប្រព្រឹត្តបទលើ្មសប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន៖

១- ឈ្មោះ ឆៃ សុខ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកបន្លែ ស្នាក់នៅមិនពិតប្រាកដ។

២- ឈ្មោះ សុខ សុវណ្ណរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។

៣- ឈ្មោះ ជា ពន្លឺ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។

៤- ឈ្មោះ ជុំ វិចិត្រ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រកដ។

៥- ឈ្មោះ មាស សុីនិត្យ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។ 

៦- ឈ្មោះ ចាន់ រិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។

៧- ឈ្មោះ ចាន់ ផល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។

៨- ឈ្មោះ នួន ចិន ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិខ្មែរមុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។

៩- ឈ្មោះ សុឺ ស៊ុច ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករស្នាក់នៅមិនពិតប្រាកដ។

១០- ឈ្មោះសុីវ ភ័ស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។

១១- ឈ្មោះ សំបូ វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និង ចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print