សមត្ថកិច្ចគួរមានវិធានការជាបន្ទាប់ ក្នុងការទប់ស្កាត់ ក្រុមរកស៉ីយកក្មេងស្រីមកថតរឿងស្រេីបស្រាល​ និង​ live អាសអាភាសស្រេីបស្រាលបំផ្លាញវប្បធម៍ប្រពៃណីនិងសង្គមជាតិយេីង

ចែករំលែក៖

ភ្នំពេញ : Life Film ជាក្រុមអ្វី? នេះជាការលើកឡើង របស់ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា : ខ្ញុំមានជំនឿនិងសង្ឃឹមលេីក្រសួងជំនាញនិងពាក់ព័ន្ធនានាចាត់វិធានការហេីយធ្វេីសន្និសីទកាសែតជម្រាបជូនសាធារណះបិទក្រុមរកស៉ីយកក្មេងស្រីមកថតរឿងស្រេីបស្រាល​ និង​ live អាសអាភាសស្រេីបស្រាលបំផ្លាញវប្បធម៍ប្រពៃណីនិងសង្គមជាតិយេីង។

លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា : កុមារី៤នាក់​ មកសុំការងារធ្វេីនៅ​ Life Film (ថាអោយធ្វេីជាតួសំដែងថតវីដេអូរ បែបអប់រំ ខ្លីៗ ) ប៉ុន្តែបែរជាបង្ខិតបង្ខំឲ្យក្មួយៗសំដែងរឿង មិនសមរម្យមានប៉ះពាល់បៀតបៀន កេរ្តិ៍ខ្មាស់ដល់ខ្លួនប្រាណ..ក្មួយៗខ្លះអាយុទេីបតែ ១៤ឆ្នាំ និង ១៧ ឆ្នាំ ។

លោកថ្លែងថា : បងប្អូនបានដឹងរឿនេះទេ​ ?

សូមបញ្ជាក់ថា : អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ គួរមានវិធានការ ក្នុងរឿងនេះ ខណៈការប្រព្រឹត្ត របស់ជនបែបនេះ កើតមានជាបន្តបន្ទាប់ ក្មេងចេតនាដ៏អាក្រក់ ប្រមាថដល់ វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ដ៏ល្អផូរផង់របស់ជាតិយើង ។ សូមចាត់ការតាមនីតិ ព្រោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានព្រមានច្រើនដងមកដែរ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print