ភ្នំពេញ : ការស្ថាបនាដាក់លូថ្មីប្រព័ន្ធផ្លូវលេខ៥៨P ប្រវែងជាង៣៧៣០ម៉ែតសងខាង ជាផ្លូវយុទ្ធសាស្ត្រក្នុងទំនាក់ទំនងចរាចរ រំដោះទឹកមហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ និងផ្លូវលេខ២០១១ អនុវត្តន៌គម្រោងដោយក្រុមហ៊ុន(C.J.E.C) ស្ថិតនៅក្នុង ភូមិដីថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ សម្រេចបាន៤៥% របស់ រដ្ឋបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា : ការស្ថាបនាប្រព័ន្ធផ្លូវលេខ៥៨P ត្រៀមចាក់បេតុងឆ្អឹងដែកថ្មី ជាផ្លូវយុទ្ធសាស្ត្រក្នុងការបញ្ជៀសរំដោះទឹកភ្លៀង មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ និងផ្លូវលេខ២០១១ តាមបណ្តោយកំណាត់ផ្លូវ៥៨P ត្រូវហូចូលទៅប្រឡាយអូអាគុជ ៦កន្លែង រំដោះទឹកមហាវិថីមិត្តភាព ភ្នំពេញ~ហានណូយ និងផ្លូវលេខ២០១១ ស្ថិតនៅក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការដាក់លូរំដោះជំនន់ទឹកភ្លៀង ប្រវែងជាង៣៧៣០ម៉ែតសងខាង ទទឹងទឹកហូ ១ម៉ែត និង៨សង់ទីម៉ែតទឹកហូ ដាក់ក្នុងជំរៅ១,៦០ ទៅ ២ម៉ែត ។ ប្រវែងម្ខាង១៨៦៥ម៉ែត ត្រូវប្រើប្រាស់លូ ចំនួន៩០២លូ ក្នុងមួយម្ខាង ជារួមចាប់ពីចំណុចកែងផ្លូវលេខ២០១១ រហូតដល់កែងមហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ។
គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ម្សិលមុិញនេះ រដ្ឋបាលរាជធានីភ្នំពេញ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមហ៊ុនជំនាញៗ (C.J.E.C) បានបញ្ជាក់ថា ការស្ថាបនាដាក់លូសងខាង ផ្លូវលេខ៥៨P ប្រវែងបណ្តាយជាង ៣៧៣០ម៉ែត និងត្រៀមចាក់បេតុងឆ្អឹងដែក គឺជាយុទ្ធសាស្រ្តសំខាន់ក្នុងការជួយទាញរំដោះចរាចរណ៍ អោយកាន់តែប្រសើរថែមទៀត ពីតំបន់មហាវិថី ភ្នំពេញ-ហាណូយ តំបន់ផ្សារដីហ៊ុយ តំបន់ផ្លូវរថភ្លើង ឆ្ពោះមកតំបន់ផ្សារឈូកមាស ផ្លូវលេខ២០១១បានផ្តើមដំណើរការដាក់លូ សម្រេចបាន៤៥%សងខាង និងត្រៀមចាក់បេតុងឆ្អឹងថ្មី ។
មន្ត្រីជំនាញមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន(C.J.E.C) អនុវត្តន៍គម្រោង សំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវលេខ៥៨P នេះ សូមមេត្តា គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថានតាមផ្លូវនានា ជាពិសេសចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ តាមបណ្តាយផ្លូវលេខ៥៨P នេះ រួមទាំងការទុកដាក់សំភារៈផ្សេងៗអោយមានសណ្តាប់ធ្នាប់ពេលការដ្ឋានទៅដល់ ព្រមទាំង សូមមេត្តាយោគយល់ ដល់ក្រុមការងារសម្រាប់ការបន្តបិទផ្លូវនេះមួយផ្នែកៗទៀតដើម្បីផ្តល់ភាពងាយស្រួលក្នុងរង្វង់ការដ្ឋានបានដំណើការបានលឿន។ ម្យ៉ាងវិញទៀត ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងមានសុវត្ថិភាពខ្ពស់ ៕
ដោយ : សហការី