Andres Iniesta ចាកចេញពីក្លិប Vissel Kobe នៅលីកកំពូលជប៉ុន

ចែករំលែក៖

អតីតខ្សែបម្រើអេស្ប៉ាញ និង Barcelona កីឡាករ Andres Iniesta មិនបានបង្ហាញពីទិសដៅបន្ទាប់របស់គាត់ទេ បន្ទាប់ពីកីឡាករដែលជួយអេស្ប៉ាញឈ្នះជើងឯក World Cup ឆ្នាំ២០១០ រូបនេះចាកចេញពីក្លិបជប៉ុន Vissel Kobe កាលពីថ្ងៃអាទិត្យ។

 កីឡាករវ័យ៣៩ឆ្នាំដែលបានស៊ុតបញ្ចូលទីតែ១គ្រាប់គត់នៅពេលដែលអេស្ប៉ាញឈ្នះជើងឯកជាមួយហូឡង់នៅអាហ្រ្វិកខាងត្បូងក្នុងឆ្នាំ២០១០ បានបញ្ចប់ការប្រកបរយៈពេល៥ឆ្នាំរបស់គាត់នៅប្រទេសជប៉ុនជាមួយនឹងការបង្ហាញខ្លួន៥៧នាទីក្នុងលទ្ធផលស្មើ ជាមួយក្រុម Consadole Sapporo

 ការប្រកួតនេះគឺជាការចាប់ផ្តើមដំបូងរបស់ Iniesta ក្នុងលីករដូវកាលនេះ ដោយសារតែការរងរបួសជាបន្តបន្ទាប់ដែលបានកំណត់ការចូលរួមរបស់គាត់ក្នុងយុទ្ធនាការបច្ចុប្បន្ន ខណៈដែល Kobe បានចាប់ផ្តើមការប្រកួតប្រជែងដ៏កម្រមួយសម្រាប់ពានរង្វាន់J.League

 Iniesta ដែលស្រក់ទឹកភ្នែកបាននិយាយចុងក្រោយនៅកីឡដ្ឋាន Misaki Park Stadium ថាប៉ុន្មានខែចុងក្រោយនេះ គឺជារយៈពេលដ៏លំបាកមួយសម្រាប់ខ្ញុំ និងអ្នកដែលជិតស្និទ្ធនឹងខ្ញុំ។ ខ្ញុំ មាន បំណង ចង់ ចូល និវត្តន៍ និង បិទ អាជីព របស់ ខ្ញុំ ពេល លេងនៅ លើ ទីលាន ហើយ ខ្ញុំ នឹង បោះ ជំហាន បន្ទាប់ របស់ ខ្ញុំ ស្រប តាម អារម្មណ៍ នោះ

 Iniesta បានចូលរួមជាមួយក្រុម Kobe ដែលជាកម្មសិទ្ធិរបស់អ្នកជំនួញមហាសេដ្ឋី Hiroshi Mikitani នៅរដូវក្តៅឆ្នាំ២០១៨ ហើយបានជួយក្លិបលើកពានជាលើកដំបូងរបស់ពួកគេនៅពេលដែលក្រុមបានយកឈ្នះក្រុម Kashima Antlers ដើម្បីលើកពានEmperor’s Cup ឆ្នាំ២០១៩។

 រដូវកាលបន្ទាប់ក្រុម Kobe បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Asian Champions League ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេក្នុងការប្រកួតជើងឯកទ្វីប ហើយក្រុមបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ក្នុង J.League ដែលមាន២ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Yokohama F Marinos ភ្លាមៗសំបុត្រសម្រាប់ការប្រកួតថ្ងៃសៅរ៍ត្រូវបានលក់អស់ភ្លាមៗបន្ទាប់ពី Iniesta បានប្រកាសថាគាត់នឹងចាកចេញពីក្លិប (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print