ក្មេងស្រីមិនទាន់គ្រប់អាយុផង ក៏ពួកជនល្មេីសទាំងអស់នោះ មិនគួរយករឿង អាសអាភាសទាំងអស់នោះ បង្ហោះពេញ បណ្ដាញសង្គម ហ្វេសប៊ុកបែបនេះទេ

ចែករំលែក៖

ភ្នំពេញ : ក្មេងស្រីចំនួន ៤នាក់ បានសុំប្ដឹងឈ្មោះ សុខលីម រក្សា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅបុរី ឡាយ គង់កំបូលស៊ីធី ផ្ទះលេខ០៣៥B ផ្លូវលេខ០៣ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងឈ្មោះ សេក ដារ័ត្ន ភេទ ប្រុស អាយុ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅបុរី ឡាយ គង់ កំបូលស៊ីធី ផ្ទះលេខ០៣៥B ផ្លូវលេខ០៣ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងបក្សពួក ពីបទ ផ្ដើមគំនិត និងសមគំនិត ក្នុងអំពើ ប្រទូស្តកេរខ្មាស តាមមាត្រា២៤៦ នៃក្រមព្រហ្មទណ្ឌ នៃច្បាប់ព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ។

ពាក់ព័ន្ធក្នុងរឿងនេះ លោក លី សាម៉េត បានជួយផ្នែកមេធាវី ដល់ក្មេងស្រីរងគ្រោះតាមផ្លូវច្បាប់ ។ នៅក្នុងសំណេរ លោក លី សាម៉េត បានលើកឡើងថា :
ខ្ញុំបាទ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត ( លី សាម៉េត )សូមជំរាបដល់បង ប្អូនកូនក្មួយ ឲ្យបានជ្រាបថា បញ្ហាចៅស្រីៗទាំង០៤ នាក់នេះ ខ្ញុំបាទ ជាតំណាងឲ្យចៅៗទាំង០៤ នាក់បានដាក់ពាក្យ បណ្ដឹងចូលទៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ភ្នំពេញ រួចជាស្រេចហេីយ។

សូមបងប្អូនកូនក្មួយទាំងអស់ ដែលគោរពស្រលាញ់ពូ ពិចារណាមេីល ទោះបីជារឿងហេតុអ្វីក៏ដោយ មិនគួរ ពួកជនល្មេីសទាំងអស់នោះ យករឿងអាសអាភាស ក្មេងស្រីមិនទាន់គ្រប់អាយុ ផង ទោះបីក្មេងស្រីគ្រប់អាយុ ក៏ដោយក៏ពួកជនល្មេីសទាំងអស់នោះ ក៏មិនគួរយករឿង អាសអាភាសទាំងអស់នោះ បង្ហោះពេញ បណ្ដាញ សង្គម ហ្វេសប៊ុកដែរ បណ្ដាលឲ្យ អាប់អោនប្រពៃណីខ្មែរ ជាយូរលង់មកហេីយ និង ធ្វេីឲ្យប៉ះពាល់ដល់ សង្គមជាតិ សំខាន់បំផុត វប្បធម៌ខ្មែរ យេីងដែលមានភាពថ្លៃថ្នូរ ខ្ពង់ខ្ពស់ និងរុងរឿង ។ មិនគួរឲ្យបុគ្គល ឬ ជនល្មេីសមួយក្រុមនេះ កាត់តវីដេអូរខ្លីៗ រឿងអាសអាភាស ដេីម្បីកេងចំណេញរកផល ប្រយោជន៍ ផ្ទាល់ខ្លួនទេ !
ខ្ញុំបាទ សូមអរគុណ និង អរព្រះគុណ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ក្នុងរឿងនេះ ដែលបានជួយសហការណ៍ ដេីម្បីលុបបំបាត់រឿង ដែលធ្វេីឲ្យប៉ះពាល់ ដល់វប្បធម៌ស្រ្តីខ្មែរយេីង ។
អត្ថបទ ឯកឧត្តមអ្នកឧកញ៉ា លីសាម៉េត ។

សូមបញ្ជាក់ថា : ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា : ក្នុងខែមិថុនា ឆ្នាំ ២០២៣ យើងខ្ញុំឈ្មោះ ផែន គឹមហៃ ឈ្មោះ ផែន គឹមហៀង និងឈ្មោះ ស៊ លីហុង បានទាក់ទងទៅឈ្មោះ សុខលីម រក្សា ដើម្បីចូលធ្វើការជាអ្នកថតវីដេអូខ្លីៗ តាមការណែនាំរបស់ឈ្មោះ ផែន គីមហូរ។ បន្ទាប់មកនៅថ្ងៃទី០៨ និងថ្ងៃទី០៩ ឈ្មោះ សុខលីម រក្សា បានឲ្យយើងខ្ញុំទៅសាកថតសម្ដែងរឿងបែបអប់រំខ្លីៗ ដោយបង្ខំឲ្យស្លៀកខោខ្លី និងអាវសស្ដើង។ ដោយ ឈ្មោះ សុខលីម រក្សា បានឲ្យឈ្មោះ ផែន គឹមហៀង ឡើងទៅគេងលើគ្រែ ដោយមិនប្រាប់ច្បាស់លាស់អំពីប្រភេទសាច់រឿង នោះទេ។ ពេលនោះឈ្មោះ សេក ដារ័ត្ន ហៅខេនឌី បានមកគេងលើគ្រែជាមួយឈ្មោះ ផែន គឹមហៀង ដោយបានស្ទាប អង្អែល អោបថើប បៀតបៀនមកខ្ញុំ។ ឈ្មោះ ផែន គីមហៀង ក៍បានច្រានឈ្មោះ សេក ដារ័ត្ន និងបដិសេធមិនព្រមថតបន្ត ទៀត តែឈ្មោះ សុខលីម រក្សា បានបង្ខំឲ្យឈ្មោះ ផែន គីមហៀង ថតដដែលៗបន្តទៀត ទាំងឈ្មោះ ផែន គឹមហៀង មិនបាន យល់ព្រម។ ក្នុងថ្ងៃទី០៩ ខែមិថុនា ឆ្នាំដដែលនោះ ឈ្មោះ សុខលីម រក្សា បានឲ្យឈ្មោះ ស៊ លីហុង ពាក់អាវចងពង់ និងខោ ខ្លី និងឲ្យឡើងទៅគេងនៅលើគ្រែ។ ពេលនោះឈ្មោះ សេក ដារ័ត្ន ហៅខេនឌី បានមកគេងលើគ្រែជាមួយឈ្មោះ ស៊ លីហុង ដោយបានស្ទាបអង្អែល អោបថើប បៀតបៀនមកខ្ញុំ។ ឈ្មោះ ស៊ លីហុង ក៍បានច្រានឈ្មោះ សេក ដារ័ត្ន និងបដិសេធមិន ព្រមថតបន្តទៀត តែឈ្មោះ សុខលីម រក្សា បានបង្ខំឲ្យឈ្មោះ ស៊ លីហុង ថតដដែលៗបន្តទៀត ទាំងឈ្មោះ ស៊ លីហុង មិន បានយល់ព្រម។ នៅថ្ងៃដដែលនោះ ឈ្មោះ សុខលីម រក្សា បានឲ្យ ឈ្មោះ ផែន គីមហៃ ទៅថតវីដេអូបែបសង្សារសុំរួមភេទ ជាមួយ តែពេលនោះឈ្មោះ សេក ដារ័ត្ន ហៅខេនឌី បានមកអង្គុយជិតឈ្មោះ ផែន គីមហៃ ស្ទាបអង្អែល អោបថើប បៀតបៀនមកលើខ្ញុំ។ ឈ្មោះ ផែន គឹមហុង ក៍បានច្រានឈ្មោះ សេក ដារ័ត្ន ចេញនិងបដិសេធ មិនថតនោះទេ តែឈ្មោះ សុខលីម រក្សា នៅតែបន្តឲ្យឈ្មោះ ផែន គឹមហៃ ថតដដែល ទោះឈ្មោះ ផែន គឹមហុង មិនព្រមក៍ដោយ។
ក្នុងពាក្យបណ្តឹង ទាមទារ : ១. ផ្តន្ទាទោសឈ្មោះ ឈ្មោះ សុខលីម រក្សា ឈ្មោះ សេក ដារ័ត្ន ហៅខេនឌី និងបក្សពួក ដាក់ពន្ធនាគារ តាមផ្លូវច្បាប់ ។
២. ទាមទារឲ្យលុបវីដេអូអាសអាភាសរបស់នាងខ្ញុំចេញពីផេក ឡាយ ហ្វីម (life Film) និង ឡាយ តារា ញូ (Life
Dara News)”

៣. ទាមទារសំណងជំងឺចិត្តចំនួន ៣០០.០០០.០០០ (បីរយ) លានរៀល។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះ យើងខ្ញុំ ស្នើសុំសូម លោកព្រះរាជអាជ្ញា មេត្តាពិនិត្យ និងផ្តន្ទាទោសជនទាំងនោះតាមផ្លូវច្បាប់ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print