ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា : ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង៣០ម៉ឺននាក់ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស។
ភ្ញៀវសរុបមានចំនួន៣០៦,៥២៤នាក់ ក្នុងនោះភ្ញៀវជាតិ២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៤៦៩នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦៥,៨៧២នាក់
* ខេត្តបាត់ដំបង ៤២,៤៧៣នាក់
* ខេត្តសៀមរាប ៣១,៦៣៤នាក់
* រាជធានីភ្នំពេញ ៣១,៤២៤នាក់
* ខេត្តកំពត ២៨,៨៥១នាក់
* ខេត្តកំពង់ស្ពឺ ១៥,០៤៩នាក់
* ខេត្តកែប ១២,៣២៦នាក់។
ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ៣.៧៨% ធៀបនឹងសប្តាហ៍កន្លងមក។ សរុបរយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១.១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២ ៕
ដោយ : សហការី
...