បាល់ទាត់ពិភពលោកនារីឆ្នាំ២០២៣ ៖ កាលបរិច្ឆេទចាប់ផ្តើម, ក្រុមតាមពូល, ទីកន្លែង និងវគ្គផ្តាច់ព្រ័ត្រ

ចែករំលែក៖

ការប្រកួត FIFA Women’s World Cup ឆ្នាំ២០២៣ ដែលកំពុងរៀបចំនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់នឹងចាប់ផ្តើមក្នុងខែកក្កដានេះហើយ។ តើការប្រកួតបាល់ទាត់ពិភពលោករបស់ស្ត្រីឆ្នាំ២០២៣ ចាប់ផ្តើមនៅពេលណា? ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនពីព្រឹត្តិការណ៍ខាងលើនេះ៖

 ការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំនេះធ្វើនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា។ ការប្រកួតនឹងចាប់ផ្តើមជាមួយនឹងការប្រកួតក្នុងពូល A រវាងម្ចាស់ផ្ទះនូវែលសេឡង់ និងន័រវេសនៅថ្ងៃទី២០ ខែកក្កដាតែម្តង។

 តើ ក្រុម ណា ខ្លះ ចូល រួម?

 ការប្រកួត World Cup នឹងមានក្រុមចំនួន៣២ ហើយចាប់ផ្តើមជាមួយនឹងវគ្គចែកពូល ដោយក្រុមចែកចេញជា៨ពូល ក្នុង១ពូលមាន៤ក្រុម ដូចជា៖

 *ពូល A នូវែលសេឡង់ (ម្ចាស់ផ្ទះ), ន័រវេស, ហ្វីលីពីន, ស្វីស

 *ពូល B អូស្ត្រាលី (ម្ចាស់ផ្ទះ), កាណាដា, នីហ្សេរីយ៉ា, អៀរឡង់

 *ពូល C កូស្តារីកា, ជប៉ុន, អេស្បាញ, ហ្សំប៊ី

 *ពូល D ចិន, ដាណឺម៉ាក, អង់គ្លេស, ហៃទី

 *ពូល E ហូឡង់, ព័រទុយហ្គាល់, សហរដ្ឋអាមេរិក, វៀតណាម

 *ពូល F ប្រេស៊ីល, បារាំង, ហ្សាម៉ាអ៊ីក, ប៉ាណាម៉ា

 *ពូល G អាហ្សង់ទីន, អ៊ីតាលី, អាហ្រ្វិកខាងត្បូង, ស៊ុយអែត

 *ពូល H កូឡុំប៊ី, អាល្លឺម៉ង់, កូរ៉េខាងត្បូង, ម៉ារ៉ុក

 តើការប្រកួតនៅកីឡដ្ឋានណាខ្លះ?

 ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានចំនួន១០ដូចជា Lang Park, Hindmarsh Stadium, Melbourne Rectangular Stadium, Perth Oval, Stadium Australia, Sydney Football Stadium, Dunedin Stadium, Eden Park, Waikato Stadium និង Wellington Regional Stadium

 កីឡដ្ឋានចំនួន៦មានទីតាំងនៅប្រទេសអូស្ត្រាលី ខណៈដែលកីឡដ្ឋានចំនួន៤ទៀតស្ថិតនៅក្នុងប្រទេសនូវែលសេឡង់។ ជាមួយនឹងកន្លែងអង្គុយចំនួន៧០,០០០ កីឡដ្ឋាន Stadium Australia គឺជាកីឡដ្ឋានដ៏ធំបំផុតនៃការប្រកួតបាល់ទាត់ពិភពលោក។

 តើកាលបរិច្ឆេទប្រកួតមានអ្វីខ្លះ?

ការប្រកួតនឹងមានទម្រង់ជុំវិលជុំក្នុងវគ្គចែកពូល នៅពេលដែលក្រុមនីមួយៗនៃ៣២ក្រុម ក្នុងពូលទាំង៨ លេង៣ប្រកួតក្នុងពូល។ ក្រុមនឹងទទួលបាន៣ពិន្ទុសម្រាប់ការឈ្នះ និងមួយសម្រាប់ស្មើ។ ការ ប្រកួត វគ្គ ចែក ពូល ចុង ក្រោយ នឹង ត្រូវ លេង នៅ ថ្ងៃ ទី៣ ខែសីហា។

 ក្រុមនៅកំពូលតារាង២ក្នុងពូលនីមួយៗមានកៅអីឈានទៅជុំទី១៦។ វគ្គជម្រុះចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហា ហើយមានការប្រកួតបន្តដល់ម៉ោងបន្ថែម និងប៉េណាល់ទីដើម្បីសម្រេចរកអ្នកឈ្នះ បើសិនជាក្រុមនៅតែបន្តលទ្ធផលស្មើគ្នា។

 ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២០ ខែសីហា នៅកីឡដ្ឋាន Stadium Australia ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print