សង្ស័យឆ្លងចរន្តអគ្គិសនីឆេះអេស្កាវ៉ាទ័រមួយគ្រឿងអ្នកបើកបររត់សឹងមិនទាន់!

ចែករំលែក៖

ខេត្តបាត់ដំបង÷ អេស្កាវ៉ាទ័របុកគ្រឹះមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុងនៅវេលាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី១៧  ភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

    ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញអេស្កាវ៉ា

ទ័រមួយគ្រឿងបើកបរដោយបុរសម្នាក់ដោយធ្វើសកម្មភាពបុកគ្រឹះដើម្បីសាងសង់សំណង់នៅចំណុចខាងលើ។ លុះក្រោយមកទំនងជាឆ្លងចរន្តអគ្គិសនី

ទើបបណ្តាលអោយឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង។

    នៅពេលកើតហេតុបន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយកម្លាំងអន្តរាគមន៍បានចេញរថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងចុះធ្វើអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១ឡានផងដែរ ៕ដោយ÷ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print