ភ្នំពេញ៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនក្រោយដកកាំភ្លេីងបាញ់មេឃជាច្រេីនគ្រាប់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនយកទៅសួរនាំកាលពីវេលាម៉ោង៣និង៥០នាទីទាបភ្លឺ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ស្ថិតនៅផ្លូវបេតុង ទល់មុខព្រលានយន្តហោះ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនជាតិចិនម្នាក់ដេីរថ្មេីរជេីងតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជេីងខណៈដល់ចំណុចកេីតហេតុមិនដឹងតូចចិត្តរឿងអីក៏ដកកាំភ្លេីងបាញ់ឡេីងលេីមេឃជាច្រេីនគ្រាប់បង្កការភ្ញាក់ផ្អេីលដល់ពលរដ្ឋនៅក្បែររត់ជាន់ជេីងគ្នានិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។
ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានចុះអន្តរាគមន៍ធ្វេីការឃាត់ខ្លួនបានយកទៅសួរនាំភ្លាមៗនិងដកហូតកាំភ្លេីងខ្លីមួយដេីមម៉ាកK54។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនិងចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ