រុស្ស៊ីបំបែកកំណត់ត្រា ទទួលរងការដាក់ទណ្ឌកម្មពីលោកខាងលិចសរុប ១៣.០០០ទណ្ឌកម្ម តែសេដ្ឋកិច្ចរុស្ស៊ីនៅតែរឹងមាំ

ចែករំលែក៖

ក្នុងប្រវត្តិសាស្ត្រ គ្មានប្រទេសណាដែលទទួលរងការដាក់ទណ្ឌកម្មច្រើនដូចរុស្ស៊ីទេ ដោយមានទណ្ឌកម្មច្រើនជាង 13.000 ប្រឆាំងនឹងប្រទេសនេះ ច្រើនជាងការដាក់ទណ្ឌកម្មទាំងអស់ លើប្រទេសអុីរ៉ង់ ស៊ីរី កូរ៉េខាងជើងនិងគុយបា រួមបញ្ចូលគ្នា។

បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធា នៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ 2022 សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជាច្រើនបានដាក់ទណ្ឌកម្ម ដែលមិនធ្លាប់មានពីមុនមកលើទីក្រុងម៉ូស្គូ។
វិធានការទាំងនេះ ក៏ត្រូវបានរឹតបន្តឹងផងដែរ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចាប់ពីការដាក់កម្រិតសមត្ថភាពរបស់រុស្ស៊ី ក្នុងការធ្វើប្រតិបត្តិការជាមួយធនាគារ ជុំវិញពិភពលោក ការដាក់បម្រាមលើការនាំចូលបច្ចេកវិទ្យា “ពហិការ” នៃផលិតផលថាមពល និងការដាក់ទណ្ឌកម្ម លើតម្លៃពិតានប្រេង មានបំណងរារាំងប្រភពកំពូល របស់ទីក្រុងម៉ូស្គូ។

ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់រយៈពេលខ្លីនៃទណ្ឌកម្ម មិនធ្ងន់ធ្ងរដូចការរំពឹងទុក ដំបូងនោះឡើយ។ សេដ្ឋកិច្ចរុស្ស៊ីបានធ្លាក់ចុះត្រឹមតែ 2.1% ប៉ុណ្ណោះកាលពីឆ្នាំមុន ដែលមានទំហំតូចជាងការធ្លាក់ចុះ គួរឱ្យកត់សម្គាល់ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុ ឆ្នាំ 1998 (5.3%) និងវិបត្តិសេដ្ឋកិច្ចដ៏ធំ ឆ្នាំ2008 (7.9%)។
ទោះបីជាមានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ និងភស្តុភារថ្មី លើអ្នកនាំចេញរុស្ស៊ីក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្ម របស់ទីក្រុងម៉ូស្គូជាមួយបរទេស នៅតែរឹងមាំ។ អតិរេកគណនីចរន្តរបស់រុស្ស៊ីបានកើនឡើង ដល់កម្រិតខ្ពស់បំផុតចំនួន 227.4 ពាន់លានដុល្លារ កាលពីឆ្នាំមុន កើនឡើង 86% ធៀបនឹងឆ្នាំ 2021។
ថាមពលដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយប្រទេសនេះទប់ទល់នឹងទណ្ឌកម្មចំនួន 13.000 ។ បរិមាណនៃការនាំចេញថាមពលរបស់រុស្ស៊ី បានធ្លាក់ចុះបន្តិចក្នុងឆ្នាំ 2022។ ទោះជាយ៉ាងណាក៏ដោយ តម្លៃនៃទំនិញទាំងនេះបានកើនឡើងលឿនជាងមុន។
ទន្ទឹមនឹងនោះ ដំណើរការ “ផ្តាច់ទំនាក់ទំនង” រវាងរុស្ស៊ី នឹងសហភាពអឺរ៉ុបទាក់ទងនឹងថាមពល មិនដំណើរការដូចការគ្រោងទុកនោះទេ។ យោងតាមធនាគារកណ្តាលនៃប្រទេសរុស្ស៊ី វិមានក្រឹមឡាំងរកលុយបានច្រើន ជាងការលក់ឧស្ម័នទៅអឺរ៉ុបក្នុងឆ្នាំ 2022 ជាងកាលពីឆ្នាំ 2021 ។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្ហាញថា នៅខែមេសា ឆ្នាំ2023 ការនាំចេញប្រេងរបស់ប្រទេសបានកើនឡើង ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីជម្លោះរុស្ស៊ី ជាមួយនឹង អ៊ុយក្រែន បានចាប់ផ្តើម។ ការនាំចេញទំនិញនេះបានកើនឡើងពី 50,000 bpd ដល់ 8.3 លាន bpd ក្នុងខែមេសា។ IEA បាននិយាយថា ប្រទេសរុស្ស៊ីអាចនឹងបង្កើនផលិតកម្ម ដើម្បីរកប្រាក់ចំណូល ដែលបាត់បង់៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print