Neymar ត្រូវ ពិន័យ ៣,៣ លាន ដុល្លារ អាមេរិក ពី ការ សាងសង់ បឹង ក្នុងបរិវេណភូមិគ្រឹះគាត់

ចែករំលែក៖

អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃទី៤ ខែកក្កដាថា រដ្ឋអាជ្ញានៅប្រទេសប្រេស៊ីលបានពិន័យតារាបាល់ទាត់ Neymar ចំនួន១៦លានរៀ(reais) ប្រាក់ប្រេស៊ីល ស្មើនឹងប្រមាណ៣.៣លានដុល្លារអាមេរិកសម្រាប់ការសាងសង់បឹងមួយនៅឯភូមិគ្រឹះរបស់គាត់នៅជាយក្រុង Rio de Janeiro ដោយគ្មានអាជ្ញាប័ណ្ណបរិស្ថាន។

 លេខាធិការដ្ឋានក្រុមប្រឹក្សាបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សាក្រុងនៅ Mangaratiba បានចេញការផាកពិន័យចំនួន៤សម្រាប់ការបំពានបរិស្ថានក្នុងការសាងសង់បឹងសិប្បនិម្មិតមួយនៅឯវិមានរបស់កីឡាកររូបនេះ។

 សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការដាក់ទណ្ឌកម្មបន្ថែមរហូតដល់ជាង១៦លាន reais ដែលជាការបូកបញ្ចូលដោយការិយាល័យរបស់រដ្ឋអាជ្ញានៅទីក្រុង Mangaratiba ដែលជាតំបន់ទេសចរណ៍ប្រហែល១៣០គីឡូម៉ែត្រពីទីក្រុង Rio ជាកន្លែងដែលតារារបស់ក្រុម Paris Saint-Germain រូបនេះមានភូមិគ្រឹះរបស់គាត់។

ក្នុងចំណោមការបំពានរាប់សិបករណីដែលត្រូវបានរកឃើញ អាជ្ញាធរបានរាយបញ្ជីការអនុវត្តការងារក្រោមការគ្រប់គ្រងបរិស្ថានដោយគ្មានការអនុញ្ញាត, ការចាប់យក និងការបង្វែរទឹកទន្លេដោយគ្មានការអនុញ្ញាត និងការដកយកដី, ការបំផ្លាញបន្លែដោយគ្មានការអនុញ្ញាត។

 Neymar មាន ពេល២០ថ្ងៃ ដើម្បី ប្តឹង ឧទ្ធរណ៍ លើ ការ ពិន័យ ដែល ចំនួន នេះ ត្រូវ បាន កំណត់ ដំបូង ចំនួន៥ លាន reais ស្មើនឹងជិត១លាន ដុល្លារ។ កាលពីថ្ងៃទី២២ ខែមិថុនា បន្ទាប់ពីការត្អូញត្អែរផ្អែកលើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម អាជ្ញាធរបានរកឃើញការរំលោភបរិស្ថានជាច្រើននៅឯអចលនទ្រព្យប្រណីត ដែលកម្មករកំពុងសាងសង់បឹងសិប្បនិម្មិត និងឆ្នេរ។

 អាជ្ញាធរបានបិទទីតាំង និងបញ្ជាឱ្យបញ្ឈប់សកម្មភាពទាំងអស់ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានរាយការណ៍ថា Neymar បានបោះជប់លៀងនៅទីនោះ ហើយងូតទឹកក្នុងបឹងនោះទៀតផង។

Neymar វ័យ៣១ឆ្នាំ បច្ចុប្បន្នកំពុងជាសះស្បើយពីការវះកាត់កជើងខាងស្តាំ ដែលគាត់បានធ្វើនៅទីក្រុង Doha កាលពីខែមីនា។ខ្សែ ប្រយុទ្ធ រូប នេះ មិន បាន លេង តាំង ពី ខែ កុម្ភៈ ហើយ ការ សង្ស័យ បាន កើត ឡើង អំពី ការ ស្នាក់ នៅ PSG

 គួរបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar បានទិញភូមិគ្រឹះ Mangaratiba ក្នុងឆ្នាំ២០១៦។ យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល ទីតាំងនោះស្ថិតនៅលើផ្ទៃដី១០,០០០ម៉ែត្រការ៉េ និងមានកន្លែងចតឧទ្ធម្ភាគចក្រ, ស្ប៉ា និងកន្លែងហាត់ប្រាណផងដែរ (រូបភាព AFP/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print