បញ្ជូនម្ចាស់រថយន្ត​ និងឈើអាប្រភេទសុក្រំ​ឱ្យមន្រ្តីជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តនីតិវិធី

ចែករំលែក៖

ខេត្តព្រះវិហារ៖ យោងតាម​របាយការណ៍​របស់​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស​ នៅព្រឹក​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត​ បានបញ្ជូនម្ចាស់រថយន្ត​ និងឈើអាប្រភេទសុក្រំ​ឱ្យមន្រ្តីជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តនីតិវិធី​។

របាយការណ៍ដដែល​បន្តថា​ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗ​នេះ​ បានចុះបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅភូមិវាលធំ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

ជាក់ស្ដែង​ជាលទ្ធផលក្នុងប្រតិបត្តិការ​នេះ​ កម្លាំងជំនាញដោយបានចាប់យករថយន្ត១គ្រឿង ម៉ាកកាមរី សេរីឆ្នាំ១៩៩៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២c:៤៦៦៧ ឈើអាប្រភេទសុក្រំចំនួន ២០ដុំ ស្មើនឹង ០,៣១៦ម៉ែត្រគូបម្ចាស់រថយន្តឈ្មោះ នុន ម៉ាប់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិកររស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

...

បច្ចុប្បន្នម្ចាស់រថយន្ត និងវត្ថុតាងខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print