ភ្នំពេញ : គ.ជ.ប ចេញសេចក្តីសម្រេច ស្តីពី
ការកែសម្រួលបទបញ្ជ និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេច :
ប្រការមួយ ..សេចក្តីសម្រេចនេះ មានគោលបំណងកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (ប.ន.ត.រ) ស្របតាមច្បាប់ស្តីពីវិសោធនកម្ម ច្បាប់បោះឆ្នោត។
ប្រការពីរ..ត្រូវបានកែសម្រួលប្រការ៤.១ និងបន្ថែមប្រការ៤.១ថ្មី (ស្ទួន) ក្នុង ប.ន.ត.រ ដូចតទៅ៖
ប្រការ៤.១.២ ថ្មី
អនុលោមតាមមាត្រា២៣ថ្មី ក្នុងមាត្រាពីរនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
៤.១.១ មានសញ្ជាតិខ្មែរពីកំណើត។
៤.១.២ មានអាយុ ២៥ (ម្ភៃប្រាំ) ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត។
៤.១.៣ មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
៤.១.៤ បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោត ជាសកលចំនួន២ (ពីរ) លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះ មានមូលហេតុសមស្រប។
៤.១.៥ មានលំនៅឋាន ឬទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា។
៤.១.៦ មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
បញ្ញត្តិដូចមានចែងក្នុងចំណុច៤.១.៤ ខាងលើនេះ ពុំមានអានុភាពដល់បញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឡើយ។
សូមអានខ្លឹមសារ សេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ ទាំងស្រុងដូចខាងក្រោម ៕
ដោយ : សិលា