អនុក្រឹត្យ ទទួលស្គាល់សមាជិកជ្រើសតាំង សភាពាណិជ្ជកម្ម រាជធានីភ្នំពេញ ចំនួន៤០រូប សម្រាប់អាណត្តិទី៤ លើកទី២

ចែករំលែក៖

ភ្នំពេញ : រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការទទួលស្គាល់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម

រាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ។

រាជរដ្ឋាភិបាលសម្រេច :
មាត្រា១ – ត្រូវបានទទួលស្គាល់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ចំនួន៤០ (សែសិប)រូប សម្រាប់អាណត្តិទី៤ លើកទី២ ដែលបែងចែកតាមប្រភេទអាជីវកម្មដូចខាងក្រោម៖

-ប្រភេទពាណិជ្ជកម្ម មានចំនួន ១២ រូប

-ប្រភេទឧស្សាហកម្ម និងសិប្បកម្ម ចំនួន ១២រូប

-ប្រភេទសេវាកម្ម និងវិជ្ជាជីវៈសេរី ចំនួន ១០រូប

-ប្រភេទកសិកម្ម ចំនួន ៦រូប

មាត្រា២ – ត្រូវបានទទួលស្គាល់អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ សម្រាប់
អាណត្តិទី៤ លើកទី២។

មាត្រា៣ -បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៤ …រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលន គណៈអភិបាលរាជធានីភ្នំពេញ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print