កម្មករសំណង់ម្នាក់ ធ្លាក់ពីលើជាន់ទី៥ នៃអគារមួយកន្លែង បណ្ដាលឱ្យ​ស្លាប់ព្រោះតែខុស​បច្ចេកទេស

ចែករំលែក៖

ភ្នំពេញ៖​ ដោយសារ​ការ​ធ្វេសប្រហែស​ និងខុស​បច្ចេកទេស​ក្នុងការ​បំពេញការងារ​ បុរស​ម្នាក់​ដែល​ជាកម្មករ​សំណង់​ បានធ្លាក់ពីលើជាន់ទី៥ បណ្ដាលឱ្យ​ស្លាប់​ភ្លាម​ៗ​នៅនឹង​កន្លែង​កើតហេតុ​។ ខណៈ​ប្រជាពលរដ្ឋទូទៅ​បាននាំគ្នាលេីកឡេីងថា​ ករណី​កម្មករសំណង់ដែលជួប​គ្រោះថ្នាក់​កន្លងទៅ​ ព្រោះ​តែពេលខ្លះ​មេការម៉ៅ​សំណង់​គ្មាន​ការយកចិត្តទុកដាក់ចំពោះ​ពួកគាត់​ នៅពេលដែលកំពុង​បំពេញការងារ​។

សូមជម្រាបជូនថា​ ករណីធ្លាក់ពីលើអគារខាងលើ ស្លាប់បាត់បង់ជីវិតត្រូវម្ចាស់ទីតាំងបញ្ជូនទៅស្រុកកំណើតដោយមិនបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន បង្កការភ្ញាក់ផ្អើល ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ ១៤១ ក្នុងសង្កាត់វាលវង្ស ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ​នេះ​ មានករណីបុរសជាកម្មករសំណង់ម្នាក់ បានធ្លាក់ពីលើជាន់ទី៥ នៃអគារមួយកន្លែង ដែរកំពុងសាងសង់បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

សពជនរងគ្រោះមានឈ្មោះ ពោធិ សិត ភេទប្រុស អាយុ 21 ឆ្នាំស្រុកកំណើតនៅស្រុកស្វាយរៀងខេត្តស្វាយរៀង។មុខរបរជាជាងសំណង់។

បើតាមការរៀបរាប់របស់បុរសម្នាក់​ ដែលជាជាងសំណង់ដែលធ្វេីការជាមួយជនរងគ្រោះ​ បានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញជនរងគ្រោះធ្វើការដូចធម្មតា​ ស្រាប់តែមួយសន្ទុះ​ ក្រោយមកក៏ឃើញជនរងគ្រោះបានធ្លាក់ពីលើអាគារមកដល់ខាងក្រោមស្លាប់ភ្លាមៗនោះតែម្តង​។ ករណីធ្លាក់ពីលើអគារខាងលើ ស្លាប់បាត់បង់ជីវិតត្រូវម្ចាស់ទីតាំងបញ្ជូនទៅស្រុកកំណើតដោយមិនបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាននោះទេទើបថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានសមត្ថកិច្ចបានចុះទៅពិនិត្យមើលការដ្នានខាងលើផងដែរ។

បេីតាមការ​បញ្ជាក់ពី​មន្រ្តីនគរបាលខណ្ឌ៧មករា បានឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​ករណី​មនុស្ស​ធ្លាក់ពីលេី​អគារខាងលើនេះ​ គឺដោយសារជនរងគ្រោះ​មិនបានពាក់​ខ្សែ​ក្រវាត់​ត្រឹមត្រូវ​ និង​ធ្វេសប្រហែស​ខ្លួនឯងទេីបបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតបែបនេះ​។

...

បច្ចុប្បន្នសព​ជនរងគ្រោះ​ ត្រូវ​បានសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print