លោក ហ៊ុន ម៉ានី៖ សន្លឹកឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនកម្ពុជាមានតម្លៃជាគុណប្រយោជន៍សម្រាប់អ្នកបោះឆ្នោតខ្លួនឯង និងគ្រួសារ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : លោក ហ៊ុន ម៉ានី បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺសម្រាប់អាណត្តិទី៧ បានថ្លែងទៅកាន់អ្នកគាំទ្រថា ការបោះឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនកម្ពុជា ស្មើនឹងការបោះ ឆ្នោតជូនដល់ការរីកចម្រើន នៃជីវភាពរស់នៅរបស់ខ្លួនឯង និងក្រុមគ្រួសារ។ នេះបើយោងតាមប្រសាសន៍ របស់លោក។

លោក ហ៊ុន ម៉ានី បានថ្លែងដូច្នេះនៅក្នុង ពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ។
សូមរម្លឹកថា : «គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិនិងប្រជាជនកម្ពុជា នាំយកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងតែងតែទទួលបាននូវការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋក្នុងពេលបោះឆ្នោត។

កត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ:

១)គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ, ។

ទី២) ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាពនិងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ

និង ទី៣)គោលនយោបាយគណបក្សប្រជាជនកម្ពុជាបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ, ជា នយោបាយជាក់ស្តែងនិយមនិងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ»។ នេះជាការលើឡើងរបស់ ឥស្សរជន របស់គណបក្សប្រជាជនកម្ពុជា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print