មីយ៉ាន់ម៉ា៖ ចាប់តាំងពីឆ្នាំ២០២១មក បុគ្គលិកផ្តល់ជំនួយសរុប៤០នាក់ ត្រូវបានសម្លាប់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍្តនេះ បានឱ្យដឹងថា បុគ្គលិកផ្តល់ជំនួយខ្ទង់៤០នាក់ ត្រូវបានគេសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីការផ្ទុះរដ្ឋប្រហារយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី កាលពីឆ្នាំ២០២១មក។

ក្នុងរបាយការណ៍ជូនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN លោក វ៉ូលកឺ ធួក (Volker Turk) ដែលជាឧត្តមស្នងការទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស បានថ្កោលទោស ចំពោះសកម្មភាពវាយប្រហារដោយផ្ទាល់ ទៅលើបុគ្គលិកផ្តល់ជំនួយ ដែលជាចម្បងធ្វើការឱ្យអង្គការក្នុងស្រុក ចំពោះមុខការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលយោធា ដែលនៅពីក្រោយការធ្វើរដ្ឋប្រហារឆ្នាំ២០២១ ហើយនិងក្រុមឧទ្ទាមដែលប្រឆាំងរដ្ឋប្រហារ។ លោក ធួក បានបន្តថា ការសម្លាប់បុគ្គលិកផ្តល់ជំនួយទាំងនោះ គឺជាផ្នែកនៃកិច្ចប្រឹងប្រែងដោយចេតនានិងកំណត់គោលដៅទុកជាមុន ដើម្បីបង្កឧបសគ្គដល់សកម្មភាពផ្តល់ជំនួយ និងដើម្បីបដិសេធសិទ្ធិមូលដ្ឋានក៏ដូចជាសេរីភាពរបស់ប្រជាជន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
យោងតាមរបាយការណ៍របស់ លោក ធួក របបសឹកបានសម្លាប់និងបង្កឱ្យរបួស ប្រជាជនស៉ីវិលស្លូតត្រង់រាប់ពាន់នាក់ ហើយទន្ទឹមគ្នាបានបំផ្លាញទំនិញ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលចាំបាច់សម្រាប់ការរស់រានមានជីវិត រួមមានទាំងស្បៀងអាហារ ទីជម្រក និងមន្ទីរពេទ្យ។ បើតាមការតួលេខប៉ាន់ស្មាន ក្នុងរបាយការណ៍ដដែលនោះ មនុស្សប្រហែល១.៥លាននាក់ បានព្រាត់ប្រាសពីផ្ទះសម្បែងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print