លោក ថោ ជេដ្ឋា បានដឹកនាំក្រុមការងារយុវជនចុះសួរសុខទុក្ខប្រជាពលរដ្ឋ បង្រៀនពីរបៀបគូសសន្លឹកឆ្នោត និងណែនាំប្រជាពលរដ្ឋអំពីលេខរៀងគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី ១៨

ចែករំលែក៖

ខេត្តស្វាយរៀង : នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ លោក ថោ ជេដ្ឋា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារយុវជន ចុះជួយស្រុករំដួល បានដឹកនាំក្រុមការងារយុវជនចុះសួរសុខទុក្ខប្រជាពលរដ្ឋ បង្រៀនពីរបៀបគូសសន្លឹកឆ្នោត និងណែនាំប្រជាពលរដ្ឋអំពីលេខរៀងគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី ១៨ នៅក្នុងភូមិចក និងភូមិព្រៃគាវ ស្ថិតក្នុងឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

យើងទាំងអស់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ សមិទ្ធផលធំៗទាំង១៨ របស់គណបក្សប្រជាជនកម្ពុជា។

១-រំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបខ្មែរក្រហម និងទប់ស្កាត់យ៉ាងមានប្រសិទ្ធិភាព នូវការ​ប៉ុនប៉ងវិលត្រលប់វិញនៃរបបប្រល័យពូជសាសន៍។

២-ស្តារ និងកសាងជាតិកម្ពុជាឡើងវិញពី គំនរផេះផង់ឈាម និងទឹកភ្នែក​ឲ្យ​រស់​រាន​  មានជីវិតឡើងវិញ។ 

៣-កម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងហេតុផល នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

៤-ការពាររបបរាជានិយមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិរសរីភាពរបស់ប្រជាជន និងគោរពច្បាប់។

៥-បញ្ចប់សង្គ្រាមស៊ីវិលនាំយកសន្តិភាពពេញលេញ នៃនយោបាយ ឈ្នះ ឈ្នះនិងនាំយកយុត្តិធម៌ ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម។ 

៦-ថែរក្សាការពារសន្តិភាព បង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី និងការអភិវឌ្ឍ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមរឹងមាំ។

៧-អនុវត្តន៏កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅ ប្រកបដោយផ្លែផ្កានាំឱ្យ.. កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។ 

៨-កំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំ ក្រោយពេលមានសន្តិភាព និងប្រែក្លាយកម្ពុជា ពីប្រទេសក្រីក្រតោកយ៉ាកមកមានចំណូលមធ្យម។

៩-សមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក ជាប្រទេសស្មើភាព និងស្មើសិទ្ធិជាមួយ ប្រទេសនានាលើពិភពលោក។

១០-លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។

១១-កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយគ្រប់ ប្រទេសដោយ​ពង្រឹង​មិត្ត​ខាង​ក្រៅក្នុងស្មារតី ឯករាជ្យ។

១២-កសាងខឿនសុខុមាលភាពជូនប្រជាជន ប្រឆាំងជំងឺឆ្លង បង្កើនភាពសាំសហគមន៍ប្រឆាំង ជំងឺកូវីដ១៩ និងយកកម្ពុជាចេញពីជ្រោះមរណៈ។

១៣-លើកកម្ពស់ជីវភាពកម្មករនិយោជិត ដោយដំឡើងប្រាក់បៀរវត្យរ៍ និងផ្ដល់អត្ថប្រយោជន៍នានា។

១៤-លើកកម្ពស់ជីវភាពមន្ត្រីរាជការ និវត្តន៍ជន។

១៥-លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូបទាំងសម្ភារៈ និងស្មារតីឱ្យសមរម្យ និងប្រកបដោយភាពថ្លៃថ្នូរ។

១៦-អភិវឌ្ឍពីប្រព័ន្ធគាំពារសង្គមប្រកប ដោយប្រសិទ្ធភាពគាំទ្រប្រជាជនក្រីក ងាយរង និងងាយរងហានិភ័យ។

១៧-កសាងខឿនការពារជាតិរឹងមាំ ការពារបានធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជាបានយ៉ាងល្អ។

១៨-ចូលរួមយ៉ាងសកម្មជាមួយអង្គការសហបជាជាតិ ថែរក្សាសន្តិភាព និងកិច្ចការមនុស្សធម៌ពិភពលោក៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print