ឆេះ​បន្ទប់​ស្នាក់​នៅ​របស់​បុគ្គលិក​រោងចក្រ​ផលិត​មី​ ផ្អើល​អាជ្ញាធរខណ្ឌដង្កោ​ចុះអន្តរាគមន៍​បាញ់ទឹកពន្លត់​    

ចែករំលែក៖

ភ្នំពេញ​ ៖​ អគ្គិភ័យ​បានឆាបឆេះ​បន្ទប់​ស្នាក់​នៅរបស់​បុគ្គល​គ្រប់គ្រង​រោងចក្រ​ផលិត​មី​ យីហោ​ (ប្រេស៊ី​ដេនហ្វូត)​ ស្ថិតនៅជាប់បណ្ដោយ​ផ្លូវ​លេខ២១៧​ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ បណ្ដាលឱ្យផ្អើលដល់អាជ្ញាធរមាន​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ធ្វើអន្តរាគមន៍​បាញ់ទឹក​ពន្លត់​ កាលពីវេលា​ម៉ោង​៣និង​៣០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ ។

​  ម្ចាស់​បន្ទប់​មាន​ឈ្មោះ​ ភីសេីត​ កាត់សែម​ ជនជាតិ​ថៃ​ អាយុ​៧០ឆ្នាំ​ មុខរបរ​ អ្នក​គ្រប់គ្រង​ ស្នាក់នៅ​កន្លែង​កេីតហេតុ​ ។
បន្ទប់​ដែល​ឆាប​ឆេះ​មាន​ទំហំ​៨ម៉ែត្រ​គុណ​៨​ម៉ែត្រ​ ធ្វើ​ពី​បេតុង​ នៅជាន់​ទី​១​ ។
​    បេីតាម​ប្រភព​ពី​សន្តិសុខ​ដែល​យាម​នៅ​ក្នុង​រោងចក្រ​ខាងលេីបានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ ពួកគាត់កំពុង​តែ​អង្គុយ​យាម​នៅ​ក្នុង​រោងចក្រ​ ហើយ​គាប់​ជួន​ដល់​ម៉ោង​កេីតហេតុ​ ក៍ស្រាប់​តែ​បុរស​ជា​ជន​ជាតិ​ថៃ​ដែលជាអ្នក​គ្រប់​គ្រងនៅ​រោងចក្រ​នោះ​ បានស្រែក​ហៅ​ពួកគាត់ក្នុងគោលបំណង​ឱ្យ​ជួយ​។ លុះ​ពេល​ពួកគាត់​រត់​ទៅ​ក៏ឃេីញ​មាន​អណ្ដាត​ភ្លើ​ង​និងផ្សែង​ហុយ​ខ្មួលខ្មាញ់​ចេញ​ពី​បន្ទប់​បាត់​ទៅ​ហើយ​ដោយ​មិន​ដឹង​ពីមូលហេតុ​អ្វី​នោះទេ​ គឺ​ពួក​គាត់​បានត្រឹម​តែ​ជួយ​តទុយយោ​ទឹក​ និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​មកបាញ់​អស់​ចំនួន​៣បំពង់​តែ​មិន​អាចគ្រប់​គ្រងបាន​ ទេីប​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​សុំ​ជំនួយ​រថយន្ដពន្លត់អគ្គិភ័យ​អោយ​ជួយ​​ធ្វើអន្តរាគមន៍​តែ​ប៉ុណ្ណោះ​  ។
​   ប្រភព​បានបន្ត​ទៀត​ថា​ លុះ​បន្តិច​ក្រោយ​មក​ ក៏មាន​អាជា្ញធរ​សមត្ថកិច្ច​ក៏ដូច​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​មាន​ដូចជា​ រថយន្ត​បង្ការពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ​ប្រចាំ​នៅ​ខណ្ឌ​ដង្កោ​ចំនួន​២គ្រឿង​ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុម​ហ៊ុន​ស្រាបៀ​រ​កម្ពុជា​ចំនួន​១គ្រឿង​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព​៧១១ចំនួន​២គ្រឿង​  បានទៅ​ដល់កន្លែង​កេីតហេតុ​ និង​សហការ​គ្នា​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​៣រថយន្ដ​ ទេីប​ធ្វើ​ឱ្យភ្លើង​រលត់​ទៅ​វិញ​ជាស្ថាពរ​នៅ​វេលា​ម៉ោង​៤ទៀបភ្លឺថ្ងៃ​ដដែល​  ។
​    ចំពោះករណី​អគ្គិភ័យនេះដែរ​ គឺមិន​បណ្ដាលឱ្យមានគ្រោះថ្នាក់ដល់​មនុស្ស​នោះ​ទេ​ គ្រាន់តែ​ឆេះ​សម្ភារក្នុង​បន្ទប់​អស់​ទាំង​ស្រុង​តែ​ប៉ុណ្ណោះ​។ ចំពោះមូលហេតុ​វិញ​ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ចេញ​ពី​កំសៀវ​ដាំ​ទឹក​ ទេីប​ធ្វើ​ឱ្យមាន​ការ​ឆាប​ឆេះ​នេះឡេីង ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print