ប្រទះឃើញសត្វភេ ៥ ក្បាល ជិតខ្លោងទ្វារអង្គរ ងើបពីទឹក រត់លេងកាត់ថ្នល់ទៅមក គួរឱ្យ ស្រឡាញ់ខ្លាំង ភ្ញៀវទេសចរណ៍ មើលមិនជិនណាយឡើយ !

ចែករំលែក៖

ខេត្តសៀមរាប : សត្វភេ ជាច្រើនក្បាល ហាក់បង្ហាញពីភាពស្និទ្ធស្នាលជាមួយនឹងមនុស្ស បន្ទាប់ពីពួកគេបានរត់ចុះឡើងឆ្លងកាត់ផ្លូវ ធ្វើឲ្យអ្នកដំណើរចាប់អារម្មណ៍ ផ្ដិតជាប់រូបសកម្មភាពទាំងនេះ ។

សូមបញ្ជាក់ថា : មហាជននៅក្នុងបណ្តាញសង្គម នាំគ្នារំភើប និងចាប់ អារម្មណ៍ជាខ្លាំង ក្រោយបានទស្សនាវីដេអូ ថតជាប់ សត្វភេ ដ៏គួរឱ្យស្រឡាញ់ចំនួន ៥ ក្បាល រត់លេងជុំវិញ តំបន់ខ្លោងទ្វារប្រាសាទអង្គរ ក្នុងទឹកដីអង្គរ ខេត្ត សៀមរាប។

សកម្មភាពរបស់ សត្វភេ ដែលត្រូវបានគេថតជាប់ ពិតជាគួរឱ្យស្រឡាញ់ ! សង្ឃឹមថាយើងទាំងអស់គ្នា ស្រឡាញ់សត្វព្រៃ គ្រប់ប្រភេទ ដើម្បីអភិរក្ស ឱ្យមានសំបូរបែបនៅតំបន់ទេសចរណ៍ ធនធានធម្មជាតិនេះជាដើម។ តាមរយៈវីដេអូប្រមាណជិត ១ នាទី ដែលបង្ហោះដោយ គណនីឈ្មោះ Chin Charn បានបង្ហាញពីសកម្មភាព សត្វភេចំនួន ៥ ក្បាល ងើបឡើងពីក្នុងទឹក មករត់លេង ឆ្លងកាត់ថ្នល់ នៅចំណុចក្បែរខ្លោងទ្វារប្រាសាទអង្គរ ឱ្យ ភ្ញៀវទេសចរបានឃើញ គួរឱ្យក្នាញ់ និងចាប់ចិត្ត ស្រឡាញ់ផងដែរ ខណៈនេះមិនមែនជាលើកទីមួយនោះ ឡើយ ដោយសារតែកន្លងមក គេក៏តែងសង្កេតឃើញ សត្វភេទាំងនេះ បង្ហាញខ្លួនជុំវិញតំបន់មួយនេះផងដែរ។

គួរឱ្យដឹងផងដែរថា សត្វភេទាំងនេះ កន្លងមក ត្រូវបាន អាជ្ញាធរជាតិអប្សរាយកទៅព្រលែង ឱ្យរស់នៅក្នុងតំបន់ អង្គរធំ ជាដែនជម្រកសត្វព្រៃដ៏មានសុវត្ថិភាព ដែលត្រូវ បានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFEALLI ANCE) សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សម្រេចជ្រើសជាទីតាំងសម្រាប់លែងសត្វព្រៃកម្រ និង ជិតផុតពូជផងដែរ។ សព្វថ្ងៃ សត្វភេ មិនសូវជាខ្លាច អ្នកធ្វើដំណើរ ក្នុងភូមិ តំបន់អង្គរ ជាតិនិងអន្តរជាតិនោះឡើយ។
សូមបញ្ជាក់ថា : ក្រសួងបរិស្ថាន តែងធ្វើការអំពាវនាវ ឱ្យបងប្អូនជនរួមជាតិ ថែរក្សាសត្វគ្រប់ប្រភេទ ចូលរួមអភិរក្ស ដើម្បីជាការទាក់ទាញ ភ្ញៀវទេសចរណ៍ និងជាតំបន់ពោរពេញទៅដោយសត្វធម្មជាតិ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print