អុីរ៉ង់រឹបអូសកប៉ាល់ដឹកទំនិញដែលផ្ទុកឥន្ធនៈខុសច្បាប់៩០០តោន

ចែករំលែក៖

នៅថ្ងៃទី 7 ខែកក្កដា ទីភ្នាក់ងារសារព័ត៌មាន Fars បានផ្សាយថា កងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) បានរឹបអូសកប៉ាល់ដឹកទំនិញដែលផ្ទុក “ឥន្ធនៈខុសច្បាប់” 900 តោន និងសមាជិកនាវិក 12 នាក់ក្រោមដីការបស់តុលាការ។

យោងតាមទីភ្នាក់ងារព័ត៌មាន កប៉ាល់នេះបានដឹកប្រេងរត់ពន្ធចំនួន 900 តោន ហើយសមាជិកនាវិក 12 នាក់ត្រូវបានចាប់ខ្លួននៅក្នុងឈូងសមុទ្រដោយដីការបស់តុលាការ។ មុននេះ អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិកបានប្រកាសថា IRGC “បានចាប់” កប៉ាល់ពាណិជ្ជកម្មដោយបង្ខំនៅក្នុងដែនទឹកអន្តរជាតិក្នុងឈូងសមុទ្រកាលពីថ្ងៃទី 6 ខែកក្កដា ហើយថាកប៉ាល់ទំនងជាពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធ។ អ្នកនាំពាក្យកងនាវាទី៥ របស់សហរដ្ឋអាមេរិក លោក Tim Hawkins បាននិយាយថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងតាមដានស្ថានការណ៍ ហើយបានសម្រេចចិត្តមិនធ្វើការឆ្លើយតបណាមួយឡើយ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនសន្តិសុខដែនសមុទ្ររបស់អង់គ្លេស Ambrey បាននិយាយថា ខ្លួនបានដឹងពីការរឹបអូសកប៉ាល់ដឹកប្រេងដែលមានទង់ជាតិតង់ហ្សានីខ្នាតតូចដោយអាជ្ញាធរអុីរ៉ង់ ដែលមានចម្ងាយប្រហែល 59 ម៉ាយក្នុងសមុទ្រខាងកើតនៃទីក្រុងកំពង់ផែ Dammam ភាគខាងជើងនៃប្រទេសអារ៉ាប៊ីសាអូ៊ឌីត។
យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Vortexa បានឱ្យដឹងថា ប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងឆៅ និងផលិតផលប្រេងរបស់ពិភពលោកដែលដឹកជញ្ជូនតាមសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលស្ថិតនៅចន្លោះអុីរ៉ង់ និងអូម៉ង់។ កាលពីថ្ងៃទី 5 ខែកក្កដា កងទ័ពជើងទឹកអាមេរិកក៏បាននិយាយផងដែរថា ខ្លួនបានធ្វើអន្តរាគមន៍ដើម្បីការពារអុីរ៉ង់ពីការរឹបអូសយកនាវាដឹកប្រេងពាណិជ្ជកម្មពីរនៅឈូងសមុទ្រអូម៉ង់៕ ដោយធីរីណា

...

រូប​ថត​: bnews.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print