ភ្នំពេញ : សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំផ្សេងទៀត បានដឹកនាំវីរជនស្នេហាជាតិកម្ពុជាដ៏អង់អាចក្លាហានដោយបានយកជីវិតជាដើមទុនទាំងប្រថុយប្រថាន ចេញតស៊ូរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជន្នះទូទាំងប្រទេស មិនតែប៉ុណ្ណោះ សម្តេចតេជោ បានបន្តដឹកនាំកសាងប្រទេសពីបាតដៃទទេ ទាំងបាតដៃរងរបួសដោយការកៀបសង្កត់ពីបរទេស ។ តែទោះបីជាមានឧបសគ្គយ៉ាងនេះក្តី សម្តេចនៅតែខិតខំប្រឹងប្រែងដឹកនាំប្រទេសប្រកបដោយបញ្ញាញាណភ្លឹថ្លា រហូតប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍដ៏អស្ចារ្យនាពេលបច្ចុប្បន្ននេះ ។ នេះជាការលើកឡើងរបស់ លោក គឹម សន្តិភាព នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។
លោក គឹម សន្តិភាព បានបន្យថា : យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្តបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម ។
សូមបញ្ជាក់ថា : មានកត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ:
១)គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ, ។
ទី២) ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាពនិងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ ។
និង ទី៣)គោលនយោបាយគណបក្សប្រជាជនកម្ពុជាបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ, ជា នយោបាយជាក់ស្តែងនិយមនិងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ»។ នេះជាការលើឡើងរបស់ ឥស្សរជន របស់គណបក្សប្រជាជនកម្ពុជា ៕
ដោយ : សិលា