ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ចំណែកស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ខណៈបើកបញ្ច្រាសទិសគ្នា បណ្ដាលបុកគ្ន ខ្ទាតចូលក្រោមកង់រថយន្តមួយគ្រឿងទៀត។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ៧និង ៣០នាទី ព្រឹកថ្ងៃទី ៨ខែកក្កដាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ ដែលបានស្លាប់បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខកំពង់ចាម 1 U- 71 76 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ស្របពេលនោះក៏មាន ប្ដីប្រពន្ធពីរនាក់ជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខកណ្ដាល 1AF- 8468 ជិះឌុបគ្នាបញ្ច្រាសទិស បណ្ដាលឲ្យបុកគ្នាពេញទំហឹង ខ្ទាតចូលក្រោមកង់រថយន្តត្រូវរថយន្តមួយគ្រឿងទៀត ម៉ាកFUSO ពាក់ស្លាកលេខកណ្ដាល 3A- 3069 បើកបរក្នុងទិសដៅពីកើតទៅលិច បានជ្រុលចង្កូតកិនអ្នកជិះម៉ូតូស្លាប់ភ្លាមៗម្នាក់ ចំណែកស្ត្រីជាប្រពន្ធដែលប្ដីឌុបបញ្ច្រាសទិសរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។
បន្ទាប់ពីកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំបូល សហការជាមួយសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅវាស់វែងយករថយន្តនឹងម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកសពត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារ សាច់ញាតិដើម្បីប្រគល់យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ជ្រោយពេជ្រ