ក្លិបយក្សបារាំង Paris St Germain បានចុះហត្ថលេខាលើកីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ Manuel Ugarte ពី Sporting Lisbon ក្នុងតម្លៃ៦០លានអឺរ៉ូ (៦៥.៣២លានដុល្លារអាមេរិក) ដោយខ្សែបម្រើការពាររូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើតាមក្លិបទាំង២បានប្រកាសកាលពីថ្ងៃសុក្រ ទី៧ កក្កដា។
កីឡាករឆ្នើមដែលបានបង្ហាញខ្លួនជាក្រុមដំបូងរបស់គាត់សម្រាប់ក្លិបស្រុកកំណើតនៅ CA Fenix នៅអាយុ១៥ឆ្នាំ Ugarte បានផ្លាស់ទៅប្រទេសព័រទុយហ្គាល់ដើម្បីលេងឱ្យក្លិប Famalicao មុនពេលត្រូវបានក្លិប Sporting ទិញយក។
កីឡាករ វ័យ២២ឆ្នាំរូបនេះ ត្រូវ បាន កោះហៅ ឱ្យ ចូល រួម ប្រកួត World Cup នៅ ប្រទេស កាតា កាល ពី ឆ្នាំ មុន និង មានជម្រើស ជាតិ អ៊ុយរ៉ាហ្គាយ ចំនួន៨ ប្រកួត។
Ugarte បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំពិតជារីករាយក្នុងការបោះជំហានដ៏ធំនេះនៅក្នុងអាជីពរបស់ខ្ញុំនៅក្លិបដ៏អស្ចារ្យមួយ។ ខ្ញុំនឹងលះបង់ទាំងអស់របស់ខ្ញុំសម្រាប់ Paris Saint-Germain” ។
Ugarte គឺជាកីឡាករជ្រើសរើសថ្មីទី៣របស់ PSG ក្នុងរដូវកាលបិទបន្ទាប់ពីពួកគេបានចុះហត្ថលេខាលើខ្សែការពារកណ្តាលMilan Skriniar និងខ្សែប្រយុទ្ធ Marco Asensio លើការផ្ទេរដោយមិនមានតម្លៃខ្លួនពី Inter Milan និង Real Madrid រៀងគ្នា។
ក្លិបក៏បានបណ្តេញអ្នកចាត់ការលោក Christophe Galtier កាលពីថ្ងៃពុធ ហើយជំនួសគាត់ដោយអតីតគ្រូបង្វឹកក្លិប Barcelona និងអេស្ប៉ាញលោក Luis Enrique ៕ (រូបភាព ៖ Reuters/CNA)