ការព្យាបាលជំងឺទឹកនោមផ្អែមគ្រប់ជ្រុងជ្រោយ Holistic Diabetic Management

ចែករំលែក៖

ភ្នំពេញ ; បច្ចុប្បន្ននេះជំងឺទឹកនោមផ្អែម កំពុងមានការកើនឡើងជាលំដាប់ពិសេសជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលកើតមានលើមនុស្សគ្រប់ស្រទាប់។

ការព្យាបាលជំងឺទឹកនោមផ្អែម មានគោលបំណងសំខាន់២: 

+ ទី១គឺដើម្បីបង្កើនគុណភាពជីវិតអ្នកជំងឺ 

+ ទី២ការពារកុំឲ្យជំងឺទឹកនោមផ្អែមបង្កផលប៉ះពាល់ដល់សរីរាង្គខាងក្នុងរបស់អ្នកជំងឺ។ 

នៅមន្ទីរពេទ្យកាល់ម៉ែត មានការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺទឹកនោមផ្អែម ជាមួយវេជ្ជបណ្ឌិតឯកទេសដែលមានបទពិសោធច្រើនឆ្នាំ សញ្ញាបត្រមកពីប្រទេសបារាំង ហើយផ្នែកជំងឺទឹកនោមផ្អែម ត្រូវបានបំពាក់ដោយឧបករណ៍ទំនើបទាន់សម័យមានគ្រប់ទម្រង់នៅក្នុងការស្រាវជ្រាវរកផលលំបាកនានារបស់អ្នកជំងឺទឹកនោមផ្អែមគ្រប់ប្រភេទ។ ថ្ងៃនេះមន្ទីរពេទ្យកាល់ម៉ែតបានបំពាក់ឧបករណ៏ទំនេីប២ថ្មីទៀត

– ការស្រាវជ្រាវលើប្រព័ន្ធវិញ្ញាណលើអវៈយវៈ ម៉ាស៊ីន SudoScan ជាម៉ាស៊ីនទំនើបទាន់សម័យ ងាយស្រួលនៅក្នុងការពិនិត្យរុករកផលប៉ះពាល់របស់ជំងឺទឹកនោមផ្អែមទៅលើប្រព័ន្ធវិញ្ញាណអវៈយវៈរបស់អ្នកជំងឺ ចំណាយពេលត្រឹមតែ៣នាទី ដើម្បីទទួលបានលទ្ធផល ហើយអ្នកជំងឺមិនមានការឈឺចុកចាប់អ្វីនោះទេ។ 

– ម៉ាស៊ីនថតបាតភ្នែក Rétinographie ជាម៉ាស៊ីនថតបាតភ្នែកដោយប្រើកាមេរ៉ាឌីជីថល អ្នកជំងឺមិនចាំបាច់ត្រៀមខ្លួនឬក៏ប្រើថ្នាំបន្តក់ពង្រីកប្រស្រីភ្នែកដើម្បីពិនិត្យនោះទេ អ្នកជំងឺអាចទទួលបានលទ្ធផលភ្លាមៗ រហ័សទាន់ចិត្ត និងមិនមានការឈឺចាប់។

សូមជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការវាយតម្លៃស្ថានភាពជំងឺទឹកនោមផ្អែមឲ្យបានគ្រប់ជ្រុងជ្រោយ ស្វែងរកផលវិបាករ៉ាំរ៉ៃនានា និងអាចទប់ស្កាត់ផលវិបាកទាំងនោះបានទាន់ពេលវេលា៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print