អធិការរងទទួលផែនចរាចរណ៍ខណ្ឌព្រែកព្នៅ​ម្នាក់​ត្រូវបានរថយន្តមិនស្គាល់ម៉ាក​បុកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​ ៖​ លោក​ សួន​ បូរិទ្ធ​ ដែលជាអធិការរងទទួលផែនចរាចរណ៍ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់​ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី​ឈ្នះ=ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

​    សពជនរងគ្រោះមានឈ្មោះ សួន​ បូរិទ្ធ ភេទប្រុស អាយុជាង៤០ឆ្នាំ ជាមន្រ្តីនគរបាលទទួលផែនចរាចរណ៍មានតួនាទីជាអធិការរងខណ្ឌព្រែកព្នៅ រស់នៅផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

...

​    បេីតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ​គេឃើញជនរងគ្រោះជាអធិការរងទទួលផែនចរាចរណ៍ខណ្ឌព្រែកព្នៅ​ខាងលេី​បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខនគរបាល 1-6000 ចេញពីផ្ទះមិត្តភក្កិក្បែរនឹងកន្លែងកន្លែងកើតហេតុខាងលើក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ​។ ពេលជិះចេញបានបន្តិច​ក៏ត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿងបើកបរតាមបណ្តោយមហាវិថីវិមានឈ្នះ=ឈ្នះក្នុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿននិងមិនបង្អង់ក៏ជ្រុលទៅបុកម៉ូតូឌ្រីមជិះដោយជនរងគ្រោះខាងលេី​ចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលនៅនឹងថ្នល់ស្លាប់ភ្លាមមួយរំពេច ចំណែករថយន្តបង្កវិញបន្ថែមល្បឿនបេីកគេចខ្លួនបាត់ទៅ។
​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយខាងជំនាញចរាចរណ៍​ បានចុះមកដល់ធ្វេីការពិនិត្យនិងធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​ជាបណ្ដោះអាសន្ន​ និងធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print