ក្រោមការដឹកនាំបញ្ជាររបស់លោកឧត្តមសេនីយ៍ស្នងការ ហេង វុទ្ធី ជនសង្ស័យជាចោរឆក់០២ករណីត្រូវបានបង្រ្កាបចាប់ឃាត់ខ្លួន

ចែករំលែក៖

កំពង់ចាម ៖ ក្រុមជនសង្ស័យលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា(ឆក់កាបូបប្រាក់) ចំនួន០២ករណីត្រូវបានកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ , ស្រុកជើងព្រៃ និងស្រុកបាធាយ ចុះកិច្ចប្រតិបត្តការបង្ក្រាបឃាត់ខ្លួនក្រោយពួកគេធ្វើសកម្មភាពរួច ហើយប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជរដោយផ្ទាល់យ៉ាងក្តៅគគុកពីសំណាក់លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង០៨ និង២០នាទី និងវេលាម៉ោង០៩ និង០០នាទី។

     ករណីទី១ៈ នៅលើកំណាត់ផ្លូវជាតិលេខ៧A ស្ថិតនៅក្នុងភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ 

     ករណីទី២ៈ នៅលើកំណាត់ផ្លូវជាតិលេខ៧A ស្ថិតនៅក្នុងភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

     លោកឧត្តមសេនីយ៍ ហេង វុទ្ធី បានថ្លែងអោយដឹងថា បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាម រូបលោកបានដាក់ផែនការណ៍បញ្ជារ កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ , ស្រុកជើងព្រៃ និងស្រុកបាធាយ បានចុះកិច្ចប្រតិបត្តការបង្ក្រាបឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពបានចំនួន០២នាក់គឺ ៖

     ១-ឈ្មោះ រ៉េត សារីម ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើតនៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកបាទី ខេត្តតាកែវ ស្នាក់នៅភូមិអូឌឹម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

     ២-ឈ្មោះ អាត សំអន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

     +ដកហូតវត្ថុតាងរួមមាន៖

     -ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨

     -មួកសុវត្តិភាពចំនួន០២

     -កាបូបស្ពាយពណ៌ផ្កាឈូកចំនួន០១(ជាកាបូបរបស់ជនរងគ្រោះ)

      បច្ចុប្បន្នជនសង្ស័យ០២ នាក់ និងវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕,វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print