បង្ហាញមុខ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ ៤នាក់​ ជាសាធារណៈ​ពាក់ព័ន្ធករណីគ្រឿងញៀន​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ ៤នាក់​ ពាក់ព័ន្ធករណីគ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ​ ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​បង្ហាញ​មុខ​ជាសាធារណៈ​រួច​បញ្ជូនខ្លួន​ទៅកាន់សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមការបញ្ជាក់ពី​មន្រ្តី​នគរបាល​ក្រុងព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ​២០២៣។

មន្ត្រី​ដដែល​បន្តថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំ​ង​ជំនាញអធិការដ្ឋាននគរ​បា​លក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ កាលពីថ្ងៃ​ទី០៨ ខែកក្កដា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិថ្មី ក្រុម០៨ ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖
១-ឈ្មោះ ហ៊ន ស្រីនីត ភេទ ស្រី ឆ្នាំកំណេីត ២០០៤ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ស្រុកល្វាឯម ខេត្តកណ្តាល ។
២-ឈ្មោះ ធម្ម សុមុីធា ភេទប្រុស ឆ្នាំកំណេីត ២០០៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ក្រុម១១ ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ អូន ឃ្វីន ភេទស្រី ឆ្នាំកំណេីត ២០០០ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ អ៊ុន លក្ខិណា ភេទស្រី ឆ្នាំកំណេីត ២០០១ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

វត្ថុតាងរួមមាន៖ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន ០៨កញ្ចប់​ ,ទូរស័ព្ទដៃចំនួន ០៤គ្រឿង,​ សម្ភារះប្រេីប្រាស់ និងវេចខ្ជប់គ្រឿងញៀនមួយចំនួន ។

...

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងបញ្ជូនខ្លួនទៅតុលាការ​ដេីម្បី​ចាត់ការ​បន្តតាមនីតិវិធី ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print